ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បញ្ជាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មិនត្រូវពាក់ព័ន្ធបទល្មើស Online Scams

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បញ្ជាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មិនត្រូវពាក់ព័ន្ធបទល្មើស Online Scams

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមិនត្រូវចូលខ្លួនទៅជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នង នៃបទល្មើស Online Scams ដែលមូលហេតុនាំឲ្យអាប់ឱនដល់កិត្តិយសបុគ្គលនគរបាល និងអង្គភាព ដែលជាស្ថាប័នអ្នកអនុវត្តច្បាប់ជាដាច់ខាតនោះឡើយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅបន្ដរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រៅពីមិនត្រូវជាប់ពាក់ព័ន្ធបទល្មើស Online Scams ហើយនោះ មន្ដ្រីនគរបាលទាំងអស់ ក៏មិនត្រូវជាប់ពាក់ព័ន្ធជាមួយបទល្មើសខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានឯកភាពតាមរបាយការណ៍លើកឡើងរបស់ ឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងថ្លែងការសរសើរ អរគុណយ៉ាងជ្រាលជៅបំផុតដល់ ឧត្តមសេនីយ៍ឯក សៀង សេន អតីតប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដែលបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គស្នងការរងនគរបាលជាតិ ។

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ក៏បានណែនាំដល់កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ត្រូវត្រៀមចុះប្រតិបត្តិការ និងសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសនៅពេលចុះប្រតិបត្តិការមន្ដ្រីទាំងអស់ ត្រូវស្តាប់ប្រធានក្រុមចុះប្រតិបត្តិការ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវស្ដង់ដារប្រតិបត្តិ (SOP) ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

លើសពីនេះ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជំរុញឲ្យនាយកដ្ឋាន ត្រូវរៀបចំឲ្យមានសមភាពការងារ និងការបែងចែកតួនាទី ភារកិច្ច ហើយត្រូវរៀបចំឲ្យបានទូលំទូលាយជាងមុន សម្រាប់មន្ដ្រីដែលមានបទពិសោធន៍ច្រើន ក្នុងការចុះបំពេញការងារត្រូវបង្ហាត់បង្រៀនដល់មន្ដ្រីដទៃ ដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រសើរជាងមុន។ ជំរុញការធ្វើការងារជាក្រុម មានសាមគ្គីភាព និងចែករំលែកបទពិសោធន៍ (អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ)។

បើតាម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ, ពាក់ព័ន្ធបណ្តាស្នាក់ការរាល់របាយការណ៍ពីការិយាល័យ ស្នាក់ការសូមឲ្យមានការផ្ទៀងផ្ទាត់ច្បាស់លាស់ ដើម្បីសុក្រឹត្យភាព, ការិយាល័យជំនាញត្រូវបែងចែកក្រុមការងារចុះត្រួតពិនិត្យ និងកត់ត្រាទីតាំងពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មល្បែងស៊ីសង, សហការជាមួយស្នងការរងទទួលផែនសន្តិសុខ រាជធានី-ខេត្ត តាមដានទីតាំងដែលបានបង្ក្រាប បិទទីតាំងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកន្លងមក មិនឲ្យមានការបើកឡើងវិញ ក្នុងករណីបើកដំណើរការឡើងវិញ ត្រូវស្នើសុំគោលការណ៍ថ្នាក់ដឹកនាំបង្រ្កាបជាដាច់ខាត និងផ្តល់ជូនលិខិតសរសើរ លើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃល្អជូនអង្គភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះមន្ត្រីក្នុងនាយកដ្ឋានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.