ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងរដ្ឋមន្ត្រី ហួត ហាក់ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងរដ្ឋមន្ត្រី ហួត ហាក់ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ឯកឧត្ដម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរយនាក់។

នាឱកាសនោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព័ត៌មានពិត ជាគ្រឹះនៃទំនុកចិត្តអន្តរជាតិ៖ ពេលដែលពិភពលោកឃើញព័ត៌មានពិតអំពីកម្ពុជា ពួកគេនឹងឃើញប្រទេសមួយដែលមានសន្តិភាព មានស្ថិរភាព និងមានឱកាស។ នេះជាមូលដ្ឋានសម្រាប់ ការទាក់ទាញវិនិយោគ និងទេសចរណ៍។

បន្ថែមពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការពារព័ត៌មាន គឺការពារវិស័យទេសចរណ៍៖ ក្នុងសម័យបច្ចុប្បន្ន មុនភ្ញៀវទេសចរមកដល់ ប្រទេសណាមួយពួកគេធ្វើដំណើរតាមព័ត៌មាន មុន។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ វា អាចបំផ្លាញការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែប្រសិនបើយើងផ្សព្វផ្សាយការពិតអំពីភាពស្រស់ស្អាត វប្ប ធម៌ និងសុវត្ថិភាពរបស់កម្ពុជា នោះវានឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំង។

ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មាន អវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។ នៅក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជាមជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ។ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។

ចំណែក ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ បានថ្លែងអរគុណដល់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបានចូលរួមចំណែកយ៉ាងសកម្មផ្សព្វផ្សាយព័ត៌មានល្អៗជាច្រើនពីគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងព័ត៌មាន គឺមិនអាចខ្វះគ្នាបាននោះទេ។ ដូច្នេះ វិស័យទេសចរណ៍ គឺខ្វះព័ត៌មាន មិនបានជាដាច់ខាត ត្រង់ចំណុចបើក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត នឹងផ្តល់តម្លៃយ៉ាងខ្ពស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និយាយជារួម និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.