ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សួននេះ មានទីតាំងស្ថិតក្នុងបរិវេណ វិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាងសង់ឡើង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង់លើផ្ទៃដី ចំនួនជាង ២ពាន់ម៉ែត្រការ៉េ និងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តប្រើប្រាស់ផ្លូវជាក់ស្តែងដល់សិស្សានុសិស្ស យុវវ័យ និងកុមារ សំដៅផ្តល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង ការបើកបរម៉ូតូ និងអាចជាចំណេះដឹងមូលដ្ឋាន ក្នុងការបើកបរយានយន្តផ្សេងៗ នាពេលអនាគត ដែលចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឱ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ កន្លងទឡ នៅភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៤៦ករណី។ ចំនួននេះបើធៀបនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ ថយចុះ៨ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤២នាក់ របួសធ្ងន់៣៣នាក់ និងរបួសស្រាល២៨នាក់។

ដោយឡែកបើតាមរបាយការណ៍រួម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានកើតឡើងចំនួន ២.៣៤៥ករណី ធៀបនឹងឆ្នាំ២០២៤ មានចំនួន ២.៨៤៤ករណី បានថយចុះ ៤៩៩ករណី ស្មើ ១៨% ចំណែកចំនួនអ្នកស្លាប់បានថយចុះ ៤២នាក់ ស្មើនឹង ៣% និងចំនួនអ្នករបួស ក៏បានថយចុះ ៥០៧នាក់ ស្មើ ១៤%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.