ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

យើងខ្ញុំទាំងអស់គ្នាក្នុងខេត្តព្រៃវែង ជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាក្នុងខេត្តព្រៃវែង ជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

🙏សូមអរគុណសន្តិភាព🙏
🙏ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ🙏

យើងខ្ញុំទាំងអស់គ្នាក្នុងខេត្តព្រៃវែងជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ យុវជន ក្រុងព្រៃវែង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជន ចំនួន ២០១នាក់ ស្រី ១២២នាក់ បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង

៣-វិមានឈ្នះឈ្នះដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជាគឺ៖
-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការ

អនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។​

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.