ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សមិទ្ធផល ៤ឆ្នាំ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

សមិទ្ធផល ៤ឆ្នាំ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ២៤ មីនា ២០២២-២៤ មីនា ២០២៦។

ផ្តើមចេញពីកម្លាំងមហាសាមគ្គី និងការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ព្រមទាំងធនធានផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា IPA ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងអង្គភាពសារព័ត៌មាន ជាសមាជិក IPA បានធ្វើឱ្យ IPA សម្រេចបានបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់វិស័យសារព័ត៌មាន និងប្រជាពលរដ្ឋ ព្រមទាំងសង្គមជាតិទាំងមូល អស់រយៈពេល ៤ឆ្នាំ កន្លងមកនេះ។

ក្នុងឱកាសខួបលើកទី៤ នៃថ្ងៃបង្កើត IPA នៅថ្ងៃនេះ IPA សូមបង្ហាញសមិទ្ធផលខ្លះៗ ដែលសម្រេចបានក្នុងរយៈពេល ៤ឆ្នាំ មកនេះ ដែលជាអាទិ៍ ៖

✍️វិស័យសារព័ត៌មាន
👉បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មានទូទៅ និងអ្នកប្រើបណ្តាញសង្គម ចំនួន ៤លើក (នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ) ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ២ ០៥០អង្គ/នាក់
👉អង្គភាពសារព័ត៌មាន ចំនួន ៨៤អង្គភាព ជាសមាជិក បានចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” … រាប់ម៉ឺនព័ត៌មាន។
👉ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា
👉ចូលរួមទប់ស្កាត់ និងវាយបកចំពោះសារព័ត៌មានថៃ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បំបែកបំបាក់ និងបង្កាច់បង្ខូចកម្ពុជា ពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ
👉ចូលរួមផ្សព្វផ្សាយសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។

✍️ការងារសង្គម និងមនុស្សធម៌
👉ចូលរួមមូលនិធិរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
👉ផ្តល់ជំនួយជូនប្រជាពលរដ្ឋភៀសសឹក
👉ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ
👉ចូលរួម និងឧបត្ថម្ភក្នុងវិស័យសាសនា
👉ចូលរួមដាំដើមឈើ
👉ផ្សព្វផ្សាយច្បាប់ទូទៅ
👉ផ្សព្វផ្សាយច្បាប់ចរាចរណ៍
👉គ្រោះថ្នាក់នៃគ្រឿងញៀន
👉គុណវិបត្តិនៃល្បែងស៊ីសងខុសច្បាប់
👉អប់រំសីលធម៌សង្គម
👉ចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជាតិ។

✍️ចេញសេចក្តីថ្លែងការណ៍ផ្សេងៗ ក្នុងន័យការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព និងសង្គមជាតិទាំងមូល

👉ព្រមទាំងសកម្មភាពជាច្រើនទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.