ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្រោមបទបញ្ជារបស់ប្រធានគណៈបញ្ជាការ បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប

រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្រោមបទបញ្ជារបស់ប្រធានគណៈបញ្ជាការ បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប÷ ក្រោមបទបញ្ជាបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំង សហការរបស់យោធា ដឹកនាំដោយលោក ប៊ីរ ស្មីចន្នី មេបញ្ជា ការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួនពីរគ្រឿង គោលដៅដឹកទៅប្រទេសវៀតណាម ស្ថិតត្រង់ចំណុចភូមិសាស្ត្រ ឃុំខ្ចាស់ ស្រុកសូត្រគម ខេត្តសៀមរាប។

យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ6 វេលាម៉ោង05:30 នាទី ធ្វើការចុះត្រួត ពិនិត្យ និងឃាតរថយន្តបានចំនួនរថយន្តដឹកលៀសខុស ច្បាប់ 01គ្រឿង ម៉ាក LIBERO ស្លាកលេខ (កំពង់ធំ 3A-3440) ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសកម្លាំងសហការរបស់យោធាយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។

និងគោលដៅទី២ នៅលើផ្លូវជាតិលេខ6 វេលាម៉ោង 08:30 នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន 01គ្រឿង ទៀត ម៉ាក LIBERO ស្លាកលេខ (សៀមរាប 2C-2184) ដឹកលៀសចំនួន04តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ហើយបានឃាត់ខ្លួនថៅកែលៀសនិងតៃកុងរថយន្តចំនួន02នាក់ ក្រុមការងារសហការរបស់យោធាបាមយករថយន្តមករក្សាទុកនៅទីបញ្ជា ការស្រាល ចំណែកឯមនុស្សធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។

ក្នុងករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន២ គ្រឿងនិងមនុស្សចំនួន៣ នាក់ និងលៀសខុសច្បាប់បម្រុងដឹកទៅប្រទេសវៀតណាមចំនួន៨តោន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.