ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ…..

តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ…..

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាថ្ងៃអង្គារ ៦កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណ:អភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន​ អាហារដ្ឋាន​ទេសចរណ៍ ​(បារបារាំង)​ និង​រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​
👉ជាលទ្ធផល÷
-ក្រុម​ការងារ​ចម្រុះបាន​ ចុះអនុវត្តវិធានការរដ្ឋបាលលេីផ្លូវលេខ១១០ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ​ ដល់ផ្លូវលេខ១៣​ ដោយបានរៀបចំរុះរេីចេញ​ សម្ភារៈផ្សេងៗដែលដាក់តាំងរំលោភចឹញ្ចេីមផ្លូវ​ និង​បាញ់​លាងសម្អាតយ៉ាងស្អាត
-ក្រុម​ការងារ​ បាន​ពិនិត្យ​ឃើញ​ថា​មាន​ម្ចាស់​លំនៅដ្ឋាន​ ម្ចាស់អាជីវកម្មនៅលេីដងផ្លូវលេខ១១០នេះបានចូលរួមសហការជាមួយក្រុមការងារដោយរលូន​
-ក្រុម​ការងារ​ បាន​រៀបចំ​បាញ់​ថ្នាំ​ ជាស្លាកសញ្ញាសំគាល់​ ផ្លូវ​សម្រាប់​ថ្មេីរជេីង​ យ៉ាង​ស្អាត​ លេីចឹញ្ចេីមផ្លូវលេខ១១០ សងខាង​ បានរួចរាល់។
👉ក្រុមការងារបានណែនាំដូចខាងក្រោម៖
-ប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំ បន្តពិនិត្យតាមដាន និងរក្សាលទ្ធផលការងាររៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមផ្លូវទាំង៤ខាងលើ ក្នុងស្មារតីម្ចាស់ការ និងសហការគ្នា ។ ក្នុងករណី មានបញ្ហាប្រឈម ត្រូវរាយការណ៍ជូន លោកប្រធានក្រុមការងារដឹកនាំបន្ត
-ហាមចតមធ្យោបាយ យានជំនិះគ្រប់ប្រភេទរំលោភស្លាកសញ្ញាចរាចរណ៍កំណត់ដែលដាក់តាំងលេីដងផ្លូវខាងលេី
-ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមផ្លូវទាំង៤ខាងលើដែលរៀចំបានស្អាតនេះ ក្នុងស្មារតីទទួលខុសត្រូវ ជាប្រយោជន៍សាធារណៈ សម្រាប់ផ្លូវថ្មើរជើង ភ្ញៀវទេសចរណ៍ និងសោភ័ណភាពទីក្រុង។
-ម្ចាស់អាជីវកម្ម ត្រូវរៀបចំស្លាកយីហោរបស់ខ្លួន ដោយមានអក្សរខ្មែរនៅពីលេីធំជាងអក្សរបរទេស និងប្រើប្រាស់ពាក្យពេជន៍ឲ្យបានត្រឹមត្រូវសមរម្យ ស្របតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.