ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ក្រសួងព័ត៌មាន និងតំណាង UN ប្តេជ្ញាលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីការទទួលព័ត៌មានត្រឹមត្រូវ និងមានសុវត្ថិភាពនៅកម្ពុជា

ក្រសួងព័ត៌មាន និងតំណាង UN ប្តេជ្ញាលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីការទទួលព័ត៌មានត្រឹមត្រូវ និងមានសុវត្ថិភាពនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មានបានប្រែក្លាយខ្លួនជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំការងារគ្រប់គ្រងសន្តិសុខព័ត៌មានដោយផ្អែកលើសសរស្តម្ភ ៣ គឺ៖ សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើប និងបណ្តាញសង្គមកើនឡើង ការធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែល «ពិត មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព» គឺជាកិច្ចការចម្បងបំផុតមួយរបស់ក្រសួង។

ក្នុងកិច្ចពិភាក្សានោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី Vladanka អំពីវឌ្ឍនៈភាពនិងភាពជោគជ័យនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តនៅក្នុង២៥រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចពីសារៈសំខាន់នៃយុទ្ធនាការនេះថាបានរួមចំណែកក្នុងការបង្កើនសមត្ថភាពពលរដ្ឋឱ្យមានភាពធន់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះបានបណ្តុះស្មារតី និងបង្កើតទម្លាប់មហាជនឱ្យចេះវិភាគ ត្រិះរិះ និងការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ការបង្កើតព័ត៌មានក្លែងក្លាយ រាប់ទាំងព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យាAi ផងដែរក្នុងយុគសម័យឌីជីថល។

លោកស្រី Vladanka Andreeva បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់យុវវ័យ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានជម្រាបបានជម្រាបជូនលោកស្រី Vladanka អំពីការពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដើម្បីធានាសុវត្ថិភាពព័ត៌មាន តាមរយៈការពង្រឹងការគោរពក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានសម្រាប់ផ្តល់ព័ត៌មានពិត មានគុណភាពក្នុងបរិបទឌីជីថល និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពព័ត៌មាន និងការពង្រឹងតួនាទីរបស់សារព័ត៌មានក្នុងការបម្រើប្រយោជន៍សង្គមដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNESCO និង OHCHR ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា ឱ្យទៅជាកាលានុវត្តភាព ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពធន់ ពោរពេញដោយចំណេះដឹង និងព័ត៌មានពិតច្បាស់លាស់ សម្រាប់ការអភិវឌ្ឍដោយបរិយាបន្ន៕

Screenshot

Screenshot

Screenshot

Screenshot

Screenshot

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.