ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់​លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក្នុងខេត្ត​ តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាន៍ស្វាគមន៍ទៅកាន់ពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែង​ពីតំបន់សក្កដានុពលនានាដែលខេត្តសម្រេចបាន​តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ គម្រោងផែនការរបស់មន្ទីរ ជំនាញ ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការគាំទ្ររបស់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំង ធនធានថវិការបស់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ រួមមាន ផ្លូវក្នុងក្រុង ផ្លូវតភ្ជាប់ទៅកាន់ទីរួមស្រុក និងផ្លូវជនបទមួយចំនួននៅក្នុងខេត្ត ត្រូវបានកសាង ជួសជុល និងកែលម្អជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ដឹកការជញ្ជូនទំនិញ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានសុវត្ថិភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ រដ្ឋបាលខេត្តដោយមានការឧបត្ថម្ភគាំទ្រពីវិស័យឯកជន បាននិងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រើពន្លឺព្រះអាទិត្យប្រភេទអំពូល Solar LED ចំនុ ១.៨០០ដើម នៅអម នៅអមសងខាងកំណាត់ផ្លូវជាតិលេខ១ ពីគីឡូម៉ែត្រលេខ១២៥ ក្រុងស្វាយរៀង ជាតិលេខ១៨ ចាប់ពីគីឡូម៉ែត្រលេខ០០ ដល់គីឡូម៉ែត្រលេខ១៥៩ ក្រុងបាវិត នឹងកំណាត់ផ្លូវជាតិលេខ១៨ ដល់គីឡូម៉ែត្រលេខ០២+២៤០ ក្នុងស្រុកស្វាយទាប ព្រមទាំងបានរៀបចំដំឡើង ភ្លើងសញ្ញាចរាចរណ៍មួយទីតាំងបន្ថែមទៀតនៅលើផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង ។

សូមបញ្ជាក់ជូនថា សម្រាប់អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមដែលបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។ គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។​ ទន្ទឹមនេះ​ ទីលានត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.