ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

កូនទាំង៣នាក់របស់តារាកំប្លែង នាយក្រិន ទទួលបានការយកចិត្តទុកដាក់ និងបានទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

កូនទាំង៣នាក់របស់តារាកំប្លែង នាយក្រិន ទទួលបានការយកចិត្តទុកដាក់ និងបានទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ដោយទទួលបានការណែនាំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីគិតគូរអំពីជីវភាពរបស់នៅកូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ផេង សិទ្ធី អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខសាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយជួយសម្រាលការលំបាកផ្នែកជីវភាព ដែលកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ នៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់កូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឲ្យបានល្អ។

ទន្ទឹមនឹងនេះលោកអនុប្រធាន បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយកូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

សូមជម្រាបថា ក្រោយពីតារាកំប្លែងមានមាឌតូចល្អិតមានជំងឺ ហើយឪពុកបង្កើតបានទទួលមរណភាព ដោយឡែកកូនៗរបស់នាយក្រិនទាំង៣ ក៏បានឈប់រៀនដើម្បីជួយមើលថែឪពុក និងនៅមើលផ្ទះសំបែង ដោយក្តីអាណិត និងយកចិត្តគិតគូពីអនាគតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំអនាគតកូនៗ បានចូលរៀនដើម្បីអនាគតភ្លឺស្វាង។

លោក សុខ លូ បានចាត់ឲ្យអភិបាលស្រុកសង្កែ និងការិយាល័យអប់រំ យុវជនស្រុក ជួយសម្របសម្រួលឲ្យកូនៗទាំង៣បានចូលរៀននៅសាលាដែលនៅជិតបំផុត។

កូនៗទាំង៣ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.