ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាប់ជាស្ថាពរដើម្បីចូលហ្វឹកហ្វឺន

ពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាប់ជាស្ថាពរដើម្បីចូលហ្វឹកហ្វឺន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិនថ្មីនៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន២៦នាក់ ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលដែលពិធីនេះធ្វើឡើងនៅបរិវេណបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការហ្វឹកហាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កងទ័ពក្នុងការក្រេបយកចំណេះជំនាញដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបម្រើអង្គភាព។

ជាមួយគ្នានោះផងដែរ ឯកឧត្តម បានជំរុញឱ្យយោធិនទាំងអស់ត្រូវខិតខំហ្វឹកហាត់ឱ្យបានចប់តាមកម្មវិធីរបស់សាលាដើម្បីយកចំណេះជំនាញនោះមកបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងពីវិបត្តិប្រេងឡើងថ្លៃ ដែលបញ្ហានេះពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដូចគ្នាមិនមែនមាននៅតែកម្ពុជានោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានខិតខំដោះស្រាយជាបន្តបន្ទាប់។

ស្ថិតក្នុងវិបត្តិប្រេងនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមកុំទិញប្រេងស្តុកទុកចៀសវាងបណ្តាលឱ្យមានហានិភ័យជាយថាហេតុកើតឡើង និងកុំបារម្ភពីការខ្វះខាតប្រេង ខណៈបច្ចុប្បន្នកម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីស្នេហាជាតិរួមគ្នាជាធ្លុងមួយ ក្រោមការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ឯកឧត្តម បានក្រើនរំលឹកដល់យោធិនថ្មីត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យរបស់សាលា បទបញ្ជារបស់កងកម្លាំង ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងយោធិនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យចេះរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរស័ព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% រួមគ្នាកំចាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.