ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អង្គសន្និបាតបានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ និងសមាជិកសមាជិកាពេញសិទ្ធិចំនួន ៥៣រូប។

បន្ទាប់ពីឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាអាណត្តិទី៥ បានថ្លែងសុន្ទរកថាបើក អង្គសន្និបាតបានឆ្លងរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុអាណត្តិទី៥ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អាណត្តិទី៦ ដោយមានការចូលរួមមតិគាំទ្រយ៉ាងផុសផុល ពីតំណាងអនុសាខាក្រុង-ស្រុកនានា។

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិទី៦
ជាលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់ និងសម្ងាត់ អង្គសន្និបាតបានផ្តល់សេចក្តីទុកចិត្តយ៉ាងលើសលប់ (៥៣ លើ ៥៣ សំឡេង) ជូនដល់បេក្ខជនទាំង១៥រូប។ តាមរយៈកិច្ចប្រជុំលើកទី១ គណៈកម្មាធិការថ្មី បានសម្រេចជ្រើសរើសសមាសភាពថ្នាក់ដឹកនាំរួមមាន៖
ទី១. ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខា
ទី២. លោក ហៀម ឃួន ជាអនុប្រធានអចិន្ត្រៃយ៍
ទី៣. លោក កាង ប៉េងហាក់ ជាអនុប្រធាន
ទី៤. លោក ស៊ុន ហេង ជាហេរញ្ញិក
ទី៥. លោក លី សុគន្ធី ជាលេខាធិការ
ព្រមទាំងសមាជិក សមាជិកា ចំនួន១០រូបផ្សេងទៀត ដែលសុទ្ធសឹងជាបុគ្គលមានសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងកិច្ចការមនុស្សធម៌។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាអាណត្តិថ្មី បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនាអន្តរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង កៀរគរមូលនិធិ និងពង្រីកកម្លាំងយុវជន-អ្នកស្ម័គ្រចិត្ត ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ ជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះទូទាំងខេត្ត។

មានអនុសាសន៍ណែនាំ និងការអបអរសាទរពីថ្នាក់កណ្តាល
ក្នុងពិធីបិទសន្និបាត, លោកជំទាវ ពុំ ចន្ទីនី បានអានសេចក្តីថ្លែងការណ៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអបអរសាទរ និងទទួលស្គាល់ជាផ្លូវការនូវសមាសភាពគណៈកម្មាធិការថ្មី។ ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីជាត្រីវិស័យសម្រាប់អាណត្តិថ្មី៖
ទី១. ពង្រឹងអភិបាលកិច្ច និងសាមគ្គីភាព៖ រក្សាសុខដុមណីយកម្មរវាងគណៈកម្មាធិការ និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ព្រមទាំងអនុវត្តការងារដោយតម្លាភាពតាមច្បាប់របស់កាកបាទក្រហម។
ទី២. អភិវឌ្ឍធនធានមនុស្ស៖ បន្តបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាដល់ក្រុមប្រតិបត្តិ និងពង្រីកបណ្តាញយុវជនឱ្យកាន់តែទូលំទូលាយ។
ទី៣. ការងារសុខភាព និងបរិស្ថាន៖ បង្កើនការយល់ដឹងពីការប្រែប្រួលអាកាសធាតុ សុខភាពមាតា និងទារក និងការទប់ស្កាត់ជំងឺឆ្លងនានា។
ទី៤. ការផ្សព្វផ្សាយ៖ ពង្រីកការផ្សព្វផ្សាយអំពីអំពើល្អ និងភាពត្រឹមត្រូវរបស់សមាគមជាតិទាំងក្នុង និងក្រៅប្រទេស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក។

សូមបញ្ជាក់ផងដែរថា សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ គឺជាសាខាទី២២ហើយ ក្នុងចំណោមសាខាទាំង២៥រាជធានី-ខេត្ត ដែលបានរៀបចំសន្និបាតអាណត្តិថ្មី ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារមនុស្សធម៌ឱ្យកាន់តែរឹងមាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.