ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងស្តីពីការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង

រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងស្តីពីការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)÷រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់ក្រោមហិរញ្ញប្បទានសហ ប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Liable Cities Investment Project) ដោយបានកំពុងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាសមិទ្ធផលមានតម្លៃសម្រាប់សុខុមាលភាពប្រជាពលរដ្ឋទូទៅក្នុងក្រុងបាវិត។ ដើម្បីឱ្យ ដំណើរការសាងសង់អាចប្រព្រឹត្តទៅបានតាមបច្ចេកទេស និងទាន់ពេលវេលា ក្រុមហ៊ុន ប៉េជើង អឺបិន ខនស្ត្រាក់ សិនគ្រុប ខូអិលធីឌី នឹងអនុវត្តការងារចុះកាយដីរៀបចំប្រព័ន្ធលូទឹកកខ្វក់ នៅតាមគន្លងថ្មើរជើងតាមបណ្តោយ ផ្លូវជាតិលេខ១ និងតាមបណ្តាផ្លូវផ្សេងៗ ស្ថិតក្នុងសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ ដូចនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសំណង់ ឬសម្ភាររំលោភ លើដីចំណីផ្លូវសាធារណៈ មេត្តារុះរើចេញជាកំហិតឱ្យបានឆាប់រហ័ស គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ នៅតែមិនទាន់អនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងសហការជាមួយក្រុម ការងារបច្ចេកទេសចុះរៀបចំ រុះរើ កាយដី និងឈូសឆាយ ដោយមិនទទួលខុសត្រូវលើរាល់ការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិឡើយ។

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ ដើម្បីឱ្យគម្រោង អភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យសម្រាប់ជាប្រយោជន៍រួមរបស់ក្រុងបាវិតយើង។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.