ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន ==> ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញ និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្ម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញ និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន ៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។ គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យ ឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។ ឯកឧត្តម បានសង្កត់ធ្ងន់ក្នុងន័យដើមថា “យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន”។

សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃនេះ រួមមាន៖ អគារមតេ្តយ្យសិក្សាពោធិ៍ជ្រៃចំនួន១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកម្សាន្តកុមារ១ និងរៀបចំបន្ថែម សួនក្រាលស្មៅចំនួន១.១៧៦ម៉ែត្រការ៉េ ចាក់បេតុង២២៦ម៉ែត្រការ៉េ និងធ្វើរបង១១៥,៧ម៉ែត្រ ចំណាយថវិកាសរុប ៨៧.៥០០ដុល្លារ។ សមិទ្ធផលអគារមួយទៀតគឺអគារមត្តេយ្យសិក្សារោងដំរី ១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ បំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ ចំណាយថវិកាអស់ ៧០ ០០០ដុល្លារ។

ដោយឡែកសមិទ្ធផលដែលបានដាក់បញ្ចូលក្នុងពិធីសម្ពោធនាឱកាសនោះដែរ រួមមាន៖កន្លែងលាងដៃ ចំនួន ១០កន្លែង នៅវិទ្យាល័យចំនួន ៩ និងអនុវិទ្យាល័យ ចំនួន ១ ក្នុងក្រុង-ស្រុក ចំនួន ៨ គឺក្រុងព្រៃវែង ១កន្លែង ស្រុកស្វាយអន្ទរ ១កន្លែង ស្រុកកញ្ជ្រៀច ១កន្លែង ស្រុកស៊ីធរកណ្ដាល ១កន្លែង ស្រុកពារាំង ១កន្លែង ស្រុកពាមជរ ៨កន្លែង ស្រុកពោធិ៍រៀង ១កន្លែង និងស្រុកបាភ្នំ ១កន្លែង ដោយសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបចំនួន ១៩ ៥០០ដុល្លារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.