ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

មន្ទីរវប្បធម៌ខេត្តស្វាយរៀង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ»

មន្ទីរវប្បធម៌ខេត្តស្វាយរៀង ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ញ៉ែម សារី អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ» នៅខេត្តស្វាយរៀង ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ក្នុងឱកាសនោះ លោក ឡាយ សុខា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀង ថ្វីបើជាខេត្តពុំសូវសម្បូរណ៍ ទៅដោយប្រាសាទបុរាណដូចខេត្តនានានៅភាគខាងលិច នៃប្រទេសកម្ពុជាយើង ប៉ុន្តែខេត្តស្វាយរៀងសម្បូរណ៍ទៅដោយទីទួលបុរាណជាច្រើន ដែលយើងបានធ្វើការស្រាវជ្រាវទួលបុរាណនៅទូទាំងខេត្ត មាន៨៥៣ទួល ក្នុងនោះបានបោះបង្គោល កំណត់សម្គាល់ទីតាំងបេតិកភណ្ឌ បានចំនួន៥៤ទួល, កំណត់និយាមការដែនការពារបានចំនួន៨៥៣ទួល, ធ្វើប្លង់កម្មសិទ្ធិទីទួលបុរាណបានចំនួន៦៣១ទួល គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានបន្តថា ប្រាសាទបុរាណមាន២កន្លែង គឺប្រាសាទបាសាក់ ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ និងប្រាសាទជាហោរ ស្ថិតនៅក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ជាប្រាសាទបាក់បែកធ្វើអំពីឥដ្ឋ។

ជាមួយគ្នានេះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់រៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ និងស្នាដៃ ដ៍ធំធេងរបស់បុព្វបុរសយើងដែលបានបន្សល់ទុកនូវមរតកដ៏សម្បូណ៌បែបសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើននូវក្តីស្រលាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិ វប្បធម៌ ទាំងរូបី និងអរូបីឱ្យបានស្ថិតស្ថេរគង់វង្ស ដែលមានជាអាទិ៍ ប្រាង្គប្រាសាទ សិលាចារឹក អក្សរសាស្ត្រ សិល្បៈ របាំ ប្រពៃណី ទំនៀមទំលាប់ជាដើម ដែលសម្បត្តិវប្បធម៌ទាំងអស់នោះកើត ចេញពីកិច្ចខិតខំប្រឹងប្រែងនៃបុព្វបុរសខ្មែរយើង ហើយបានក្លាយជាដួងព្រលឹង ជាអត្តសញ្ញាណ ប្រកបដោយកិត្យានុភាពជាតិ និងជាមរតកប្រកបដោយសក្តានុពលបំផុតក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោកអភិបាលរងខេត្ត បានបន្តថា វប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដូចពាក្យ ស្លោកបានពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន-វប្បធម៌ គឺជាដួងព្រលឹងរបស់ជាតិ» ហេតុនេះសយើងទាំងអស់គ្នា ពិសេសយុវជន ដែលជាទំពាំង ស្នងឬស្សី ត្រូវតែរួបរួមគ្នាដើម្បីការពារ ថែរក្សា លើក តម្កើង ព្រោះទាំងអស់នេះជាមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ យើងដែលពុំអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះ នៃការពង្រឹងនីតិរដ្ឋ និងអារ្យធម៌ខ្មែរផង ពិសេសគឺការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

បន្ថែមលើកនេះ លោកសូមអំពាវនាវដល់ក្មួយៗទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើឱ្យមនុស្សឆ្កួតវង្វេង លែងស្គាល់ខុសឬត្រូវ វាបំផ្លាញសុខភាព បំផ្លាញគ្រួសារនិងសង្គមជាតិ ជាពិសេសបំផ្លាញអនាគតខ្លួនឯង។ លើសពីនេះ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ និងត្រូវពាក់មួកសុវត្ថិភាព ព្រោះបច្ចុប្បន្នការរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ។

នៅក្នុងពិធីនេះដែរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំសម្តែងល្ខោនយីកេ រឿង «កូនកតញ្ញូ» ដែលសម្តែងដោយក្រុមសិល្បៈមន្ទីរ និងបានរៀបចំដាក់តាំងបង្ហាញវត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្តស្វាយរៀងផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.