ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈខេត្តពោធិ៍សាត់ ដាក់ចេញនូវសេចក្តីណែនាំដល់រដ្ឋបាល ក្រុង-ស្រុក ត្រូវជ្រើសរើស ឃុំ-សង្កាត់ណាមួយ ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា”ឃុំ-សង្កាត់ គំរូ”

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈខេត្តពោធិ៍សាត់ ដាក់ចេញនូវសេចក្តីណែនាំដល់រដ្ឋបាល ក្រុង-ស្រុក ត្រូវជ្រើសរើស ឃុំ-សង្កាត់ណាមួយ ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា”ឃុំ-សង្កាត់ គំរូ”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវសេចក្តីណែនាំដ៏មានសារៈសំខាន់មួយ ដល់រដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា គោលបំណងសំខាន់នៃការប្រកួតប្រជែងខាងលើ គឺដើម្បីលើកកម្ពស់ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៖ ការរៀបចំបណ្តាញផ្លូវថ្នល់ ការលក់ដូរមិនឱ្យរំលោភលើចិញ្ចើមផ្លូវ និងការសម្របសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន។ អនាម័យបរិស្ថានល្អប្រសើរ៖ ការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើ និងការកែលម្អសោភ័ណភាពតាមភូមិ-ឃុំ ឱ្យមានភាពស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងអញ្ជើញចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមបណ្តាឃុំ-សង្កាត់ដែលបានជ្រើសរើសទាំងនោះ។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានានូវតម្លាភាព និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ពិតប្រាកដ ក្នុងការបម្រើសេវាសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះ មិនមែនធ្វើឡើងត្រឹមតែជាបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជាការវាស់វែងនូវសមត្ថភាពដឹកនាំ និងការទទួលខុសត្រូវរបស់អភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងការកែប្រែមុខមាត់មូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរ។
យោងតាមរបៀបវារៈ នៃកិច្ចប្រជុំអង្គពិធីបានពិភាក្សាលើចំណុចគន្លឹះចំនួន៥ រួមមាន៖�ទី១. ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពដល់អ្នកធ្វើដំណើរ។�ទី២. ការបង្ក្រាបបញ្ហាគ្រឿងញៀន៖ បន្តអនុវត្តវិធានការក្តៅក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។�ទី៣. ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»៖សំដៅធានាឱ្យបាននូវភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។�ទី៤. ស្ថានភាពសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ៖ តាមដាន និងគ្រប់គ្រងសភាពការណ៍ឱ្យបានហ្មត់ចត់ ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ។�ទី៥. របាយការណ៍បញ្ហាប្រឈមរបស់រដ្ឋបាលក្រុង-ស្រុក៖ ការដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋាននីមួយៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.