ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

រដ្ឋបាលខេត្តស្វាយរៀង រៀបចំយុទ្ធនាការសម្អាតក្រុង អបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

រដ្ឋបាលខេត្តស្វាយរៀង រៀបចំយុទ្ធនាការសម្អាតក្រុង អបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្តនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការចូលរួមពិធីបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦» ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។

ពិធីនេះមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។

លោកបានបន្តថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឱ្យក្រុងស្វាយរៀង ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត យុទ្ធនាការនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖

*ការអប់រំផ្សព្វផ្សាយ៖ បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
*សកម្មភាពអនាម័យផ្ទាល់៖ ការចុះប្រមូលសំរាមតាមដងផ្លូវ សួនច្បារសាធារណៈ និងតាមបណ្ដាលផ្សារនានាក្នុងក្រុងស្វាយរៀង
*ការលើកសោភ័ណភាព៖ ការរៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង-ស្រុក។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងស្វាយរៀង ប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។ សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.