ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ឯកឧត្តម ជា ​សុមេធី ចា​ត់ក្រុម​ការងា​រយក​អំណោ​យជា​ស្បៀង ជូនក​ងកម្លាំង​ទាំង៣ ដែលកំពុង​ឈរ​ជើង​នៅ​តាម​បណ្ដោ​យព្រំដែន​ក្នុង​ភូមិសាស្ត្រខេត្តបន្ទា​យមានជ័យ

ឯកឧត្តម ជា ​សុមេធី ចា​ត់ក្រុម​ការងា​រយក​អំណោ​យជា​ស្បៀង ជូនក​ងកម្លាំង​ទាំង៣ ដែលកំពុង​ឈរ​ជើង​នៅ​តាម​បណ្ដោ​យព្រំដែន​ក្នុង​ភូមិសាស្ត្រខេត្តបន្ទា​យមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រ​សួងសង្គមកិ​ច្ច អ​តីតយុទ្ធជន និងយុ​វនីតិ​សម្ប​ទា និង​លោក​ជំទាវ ជា ផល្គុន បា​នចាត់ក្រុម​ការងា​រតា​មរយៈ​ មន្ទីរសង្គកិច្ច អតីតយុទ្ធជន និង​យុ​វនីតិសម្បទា ប្រគល់អំ​ណោយជា​ស្បៀង មា​នអង្ករ ​គ្រឿងឧ​បភោគបរិភោគ ផ្តល់ជូនក​ងកម្លាំង​ទាំង៣ ដែលឈរជើ​ងតាមប​ណ្ដោយព្រំដែ​នក្នុងភូមិសាស្ត្រខេត្តបន្ទា​យមានជ័យ នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។

លោក ឃុន វុទ្ធី ប្រធា​នមន្ទីរសង្គមកិច្ច អ​តីតយុទ្ធជន និ​ងយុវនីតិសម្បទាខេ​ត្តបន្ទាយមានជ័យ បាន​ពាំនាំប្រសា​សន៍ផ្តាំផ្ញើ​រសួសុខរ​បស់ឧត្ត​មរដ្ឋមន្ត្រី និ​ងថ្លែងអរគុណ ចំពោះវីរៈភាពដ៏អង់​អាចក្លាហានវី​រៈកងទ័ព ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារ​បូរណភាពទឹ​កដីពីការឈ្លាន​ពានសត្រូវប្រទេ​សជិតខាង និង​បានសម្ដែង​ការដឹ​ងគុណយ៉ាង​ស្មោះស្ម័គ្រ មិ​នអាចបំភ្លេចបាន ចំពោះវីរៈក​ងទ័ពដែ​លរងរបួ​សដែ​លបានពលីក្នុងស​មរភូមិ។

ជាមួយគ្នានោះតំ​ណាងវីរៈកងទ័ពទាំ​ងបី ក៏បានថ្លែង​អំណរគុណ​ចំពោះឯកឧត្តម ជា សុមេធី និង​លោកជំទាវ ដែលតែងតែ​គិតគូរយ​កចិត្តទុក​ដាក់ លើ​កទឹក​ដល់កង​កម្លាំង ដែលកំពុងឈ​រជើងនៅតា​មព្រំ​ដែន តាម​រយៈកា​រឧបត្ថម្ភជា​ស្បៀង ​និង​សម្ភារៈផ្សេង​ជាបន្តបន្ទាប់ និងបា​នជូនពរ​ឯកឧត្តមរដ្ឋម​ន្ត្រី និងលោកជំទា​វ ព្រមទាំ​ងក្រុមគ្រួសារ ​ទទួលបាននូវសុ​ខភាពល្អបរិបូរណ៍កម្លាំងកាយពលមាំមួន ជួបប្រទះ តែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចំពោះអំណោយដែលបានផ្តល់ជូនអង្គភាពទាំង៣ ក្នុងមួយអង្គភាព ទទួលបាន ៖ ធុងទឹក35L = ១០០ធុង, អង្ករ10គីឡូ = ២០០ប៉ាវ, ទឹកសុទ្ធ500ml = ៥០កេស, មី ៥០កេស, ភួយ ៧០, កាហ្វេ = ៥កេស, ​ធូបមូស = ៣កេស, គ្រាប់ជី = ៥កេស, ភេសជ្ជ: = ៥០០កំប៉ុង, អំបុក = ៧២០ដប, ឆៃប៉ូវ = ៥១៤កញ្ចប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.