ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា ជូនលោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង ដែលត្រូវផ្សែងពុលក្នុងសមរភូមិ ហើយកំពុងព្យាបាលនៅគេហដ្ឋានភូមិ តាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម ថវិកា ជូនលោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង ដែលត្រូវផ្សែងពុលក្នុងសមរភូមិ ហើយកំពុងព្យាបាលនៅគេហដ្ឋានភូមិ តាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)​៖ដោយ​មានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ​ព្រមទាំង​សហការី​បាន​ចុះសួសុខទុក្ខ និងនាំ​យកថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) កន្ត្រោកផ្លែឈើ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់​ជូន​ដល់ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង បានឈរជើង​នៅសមរភូមិ​ភូមិជោគជ័យ រង​គ្រោះ​ដោយ​ផ្សែង​ពុល​របស់​កងទ័ព​ឈ្លានពាន​សៀម ក្រោយមកបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុកព្រះនេត្រព្រះ និងបានបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រាជធានីភ្នំពេញ ក្រោយពីបានធូស្បើយ ក៏បានវិលត្រឡប់មកសម្រាកនៅគេហដ្ឋានវិញ ភូមិ តាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុង​ឱកាស​​នោះផងដែរ​លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និង​រូប​លោក​ផ្ទាល់​សូម​ជូន​ពរ​ឲលោក​ឆាប់​ជាសះស្បើយ​ និង​ឆាប់​បាន​ត្រលប់​មក​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វិញ​ ។

ជា​ចុង​ក្រោយ​លោកវរសេនីយ៍ឯក មាស ប្ញទ្ធី ស្នងការរង និងក្រុមគ្រួសារ ​បាន​ថ្លែង​គោរពអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងលោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​ ​ដែលតែងតែគិតគូរ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​រូប​លោ​កនិងសូមគោរព​ជូន​ពរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ និងលោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​ក្រុម​គ្រួសារ​ជួប​តែ​ពុទ្ធ​ពរទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពលៈ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.