ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ក្រសួងព័ត៌មាន ទទួលអំណោយពីក្រុមហ៊ុនអូប៊ីអូអ រ៉ូយ៉ាល់ សម្រាប់បន្តនាំទៅចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ

ក្រសួងព័ត៌មាន ទទួលអំណោយពីក្រុមហ៊ុនអូប៊ីអូអ រ៉ូយ៉ាល់ សម្រាប់បន្តនាំទៅចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលអំណោយជាអង្ករចំនួន ២៥តោន ទឹកបរិសុទ្ធចំនួន ៣០០កេស និងបបរសណ្តែកចំនួន ២០០កេស ពីក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ក្រាក់សិន គ្រុប ឯ.ក សម្រាប់បន្តនាំទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលរត់គេចពីការឈ្លានពានរបស់យោធាថៃ កំពុងស្នាក់នៅណ្តោះអាសន្នជំរុំភៀសសឹក។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណលោកបណ្ឌិត តីតថឺ លី ប្រធានក្រុមហ៊ុន អូវីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិន គ្រុប ឯ.ក និងភរិយា ឆាយ លីណា ព្រមទាំងបុត្រាបុត្រីក្រុមគ្រួសារ ដែលបានចំណាយថវិកាទិញគ្រឿងឧបភោគ បរិភោគ មកប្រគល់ដល់ក្រសួងព័ត៌មាន សម្រាប់នាំបន្តទៅចែកជូនដល់ជនភៀសសឹក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកបណ្ឌិត លោកស្រី និងក្រុមគ្រួសារ លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់អំណោយនេះក្រសួងនឹងបានបែងចែកដល់កងកម្លាំងជួរមុខ ហើយការផ្តល់នូវអំណោយនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក ក្នុងពេលស្ថានភាពព្រំដែនបន្តទទួលការឈ្លានពានពីកងទ័ពថៃ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណលោកបណ្ឌិត លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថា អំណោយទាំងនេះគឺធ្វើឡើងក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក កំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងឈរពារខ្មាំងឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.