ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈការអត់ធ្មត់កម្ពុជាមានកម្រិត​ ហើយបានប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈការអត់ធ្មត់កម្ពុជាមានកម្រិត​ ហើយបានប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា តាមរយៈសារព័ត៌មានបរទេសរួមមាន CNN, ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) ព្រមទាំងបណ្តាញព័ត៌មានជាច្រើនទៀត កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោក ថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់ និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) ក៏បានចូលរួមនាំការពិតពីកម្ពុជាប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃចូលជ្រៅមកក្នុងទឹកដីកម្ពុជាក្បែរជំរុំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជាបានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ ថៃមិនអាចបន្តភូតកុហកពិភពលោកបានទេ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ។ និយាយការពិតទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ! ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន្លែងថា អំឡុងពេលនៃការទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា ទីភ្នាក់សារព័ត៌មាន AFP បានផ្សាយព័ត៌មាននេះដើម្បីឱ្យពិភពលោកបានដឹង ដោយដកស្រង់សម្តីរបស់មន្ត្រីកម្ពុជាមកផ្សព្វផ្សាយ «លើកទី១ ដែលយោធាថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមិនមែនជាទីតាំងជម្លោះព្រំដែន និងទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់។ ឥឡូវនេះ ជនភៀសសឹកនៅក្បែរតំបន់ទម្លាក់គ្រាប់បែកបានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនបន្តទៀតដើម្បីរកទីសុវត្ថិភាព គេចចេញពីសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយ F16 របស់យោធាថៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.