ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាល​ខេត្តប៉ៃលិន ចុះពិ​និត្យមើល​ការបង្ករប​ង្កើនផ​លដំណាំស្រូវ និង​កសិផល​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេ​ស ធានាបា​ននូវតម្លៃទីផ្សារ ​សមរម្យ និងគុណភាព ប្រកប​ដោយ​ទំនុកចិត្

អភិបាល​ខេត្តប៉ៃលិន ចុះពិ​និត្យមើល​ការបង្ករប​ង្កើនផ​លដំណាំស្រូវ និង​កសិផល​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេ​ស ធានាបា​ននូវតម្លៃទីផ្សារ ​សមរម្យ និងគុណភាព ប្រកប​ដោយ​ទំនុកចិត្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អ​​ភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នា​ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២​៥ បានអញ្ជើញ​ដឹកនាំមន្ត្រី​ជំនាញ និងក្រុម​ការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការ​បង្ករបង្កើ​នផល ដំណាំ​ស្រូវ និងបន្លែផ្លែឈើ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើក​ទឹកចិត្តដល់​ប្រជាកសិករ​ធ្វើ​ការផ​លិ​តឱ្យបា​នច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំ​ចេញក្រៅប្រទេស ដែលធានា​បាន​នូវត​ម្លៃស​មរម្យ និងគុ​ណភាព តាម​បែបធម្មជាតិ​ ប្រកប​ដោយទំនុកចិត្ត មិនប៉ៈពា​ល់ដល់សុខភាព។

លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន​ បានមានប្រ​សាសន៍​លើកឡើងថា៖ បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើការបណ្តុះបណ្តា​លដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់​អ្នកជំនាញ​ទៅបណ្តុះ​បណ្តាលដល់​មូលដ្ឋានផ្ទាល់​តែម្តង គឺធ្វើយ៉ាងណាឱ្យការ​ដាំដុះរបស់បងប្អូន ប្រ​ជាកសិករ ទទួលបា​នទិន្នផលច្រើន ចំ​ណាយលើការផលិតតិច និង​មាន សុវត្ថិភាព ដល់អ្នកប្រើប្រា​ស់ក៏ដូច​ជាអ្នកដាំផ្ទាល់ ជាពិសេស ​ផលិតកសិផ​លទាំងបរិមា​ណ និងគុណភាព ទៅតាមតម្រូវ​ការទីផ្សារក្នុ​ងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេស ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រ​សាសន៍បន្តថា៖ នៅ​ខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ​គម្រោង ជំរុញទីផ្សារស​ម្រាប់កសិ​កម្មខ្នាតតូច ​ហៅកាត់​ថា អេមស៍ ក៍បានរៀបចំ ជាប​ណ្តុំផលិត​ផលក្នុងស្រុក តាមបែ​បធម្មជា​តិ ដើម្បីជំរុញឱ្យបងប្អូន​ប្រជាក​សិករយើង បង្កើនការចិញ្ចឹម និងកា​រដាំដុះបន្ថែមទៀត ក្នុង​ការផ្គត់ផ្គង់អោ​យបានទាន់​ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងត​ម្លៃមួយស​មរម្យ ជាស​វាងកា​រផលិត ដែលគ្មានគុ​ណភាព និង​មិនមា​នទីផ្សារ ​ហើយជាក់ស្តែងប​ច្ចុប្បន្ននេះ ខេត្តប៉ៃលិន បើ​ទោះ​បី​ជា​ច្រ​កទ្វារព្រំ​អន្តរជា​តិកម្ពុជា-​ថៃត្រូវបា​នបិទ តែមា​នក្រុមហ៊ុន​ជាច្រើន កំពុងទ​ទួលទិ​ញ បន្លែ​ ផ្លែឈើ​ និ​ងកសិផលផ្សេងៗទៀត​ ដើម្បីធ្វើកា​រវេចខ្ចប់និងសម្ងួត សម្រាប់នាំ​ចេញ យកទៅលក់នៅ ក្រៅប្រទេស ដូចជា ប្រទេស​ចិន ប្រទេសវៀតណាម សហគ​មន៍អឺរុប និង​សហរដ្ឋអាមេ​រិកជាដើម។

នៅក្នុងឱ​កាសនោះ​ផងដែរ ដើម្បីជាការ​លើកទឹកចិត្តដល់ប្រជា​កសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃ​លិន ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោ​យពួកគាត់ ប​ង្កើនការដាំ​ដុះបន្លែ សរីរាង្គអោ​យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹ​ងជួយរកទីផ្សារជូនបងប្អូន ។

បើតាមកា​របញ្ជាក់រប​ស់មន្ត្រីជំនាញ៖ ដោ​យសារគុណ​ភាព នៃ​ការផ​លិត​បច្ចុប្បន្ន​ទីផ្សារ​បន្លែផ្លែឈើ និងស្រូវ នៅខេត្តប៉ៃ​លិន មានស្ថា​នភាពល្អប្រ​សើជាងឆ្នាំកន្លងទៅ ព្រោះពេល​ដែលកសិ​ករផលិត​បាន គឺមានឈ្មួញ​កណ្តាល​មក ប្រមូល ទិញយ​កអស់ៗ ក្នុងតម្លៃសម​រម្យ ហើយមានពេល​ខ្លះប្រជា​កសិករ សឹងតែផ​លិតមិ​នទាន់សម្រាប់បំ​ពេញតម្រូវកា​រ ទីផ្សារ ថែមទៀតផង ដោយក្នុងនោះ​បន្លែផ្លែឈើ ដែ​លផលិ​តបាន ក្រៅតែពី​លក់ក្នុងមូ​លដ្ឋាន គឺមួយ​ចំនួនធំត្រូវនាំចេញ ទៅផ្គត់ផ្គង់ ទីផ្សារនៅ​ឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាម​ផ្សារទំនើប នានាផង​ដែរ ៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.