ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថវិការមួយចំនួន ចែកជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈបញ្ជាការ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមទទួលអំណោយ និង ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ប្រតិភូក្រសួងមហាផ្ទៃ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើស្មារតីទទួលខុសត្រូវ រហូតដល់ចប់កម្មវិធីប្រកបដោយជោគជ័យ និងមានសុវត្ថិភាពល្អ ។

អំណោយប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមមាន៖
១. ថវិកា ចំនួន ២០លានរៀល
២. អង្ករ ចំនួន ៥តោន
៣. អាវក្លែងភេទ ចំនួន ១ ០០០អាវ
៤. តង់ក្លែងភេទ ចំនួន ១ ០០០តង់
៥. ម៉ាសសុវត្ថិភាពខ្នាតធំ ចំនួន ២០០ឈុត
៦. មីកញ្ចប់ ចំនួន ២៥កេសធំ
៧. ត្រីខកំប៉ុង ចំនួន ៤៥កេស
៨. គុយទាវកញ្ចប់ ចំនួន ២៥កេសធំ
៩. ខ្ទឹមស ចំនួន ១០០គីឡូក្រាម
១០. ទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស
១១. ទឹកបរិសុទ្ធហាយតិច ចំនួន ២៥ធុង
១២. ភេសជ្ជៈ ចំនួន ៥០កេស
១៣. ពងមាន់ ចំនួន ៣៥កេស
១៤. សាច់ជ្រូកកំប៉ុង ចំនួន ៣៥កេស
១៥. ខសាច់មាន់កំប៉ុង ចំនួន ២០កេស
១៦. ទឹកសណ្ដែកសៀងលាយសូកូឡា ចំនួន ១៥០កេស
១៧. ទឹកមៀនក្រហម ចំនួន ៥០កេស ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.