ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

បណ្ឌិត គុណ ញឹម និងអ្នកឧកញ៉ា គិត ម៉េង អញ្ជើញបើកវេទិកាគយកម្ពុជា លើកទី៣ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃឌីជីថលូបនីយកម្មនីតិវិធីគយ

បណ្ឌិត គុណ ញឹម និងអ្នកឧកញ៉ា គិត ម៉េង អញ្ជើញបើកវេទិកាគយកម្ពុជា លើកទី៣ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃឌីជីថលូបនីយកម្មនីតិវិធីគយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាគយកម្ពុជាលើកទី៣ ព្រមទាំងមានវត្តមានចូលរួម ពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយ និងរដ្ឋាករ និងអ្នកសារព័ត៌មានមួយចំនួនផងដែរ។

វេទិកាគយកម្ពុជា លើកទី៣នេះ ត្រូវបានរៀបចំឡើងក្នុងមូលបទ «រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល» ដែលមានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែងផងដែរ។

ក្នុងមតិចំណាប់អារម្មណ៍ អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចពីកិច្ចសហការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងយន្តការភាពជាដៃគូ គយ-ផ្នែកឯកជន ដែលបានជួយលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា កាន់តែប្រសើរពីមួយពេលទៅមួយពេល។

សម្រាប់វេទិកាគយកម្ពុជាលើកទី៣នេះ អ្នកឧកញ៉ា បានកត់សម្គាល់ពីភាពចាំបាច់ និងសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលទាមទារឱ្យទាំងផ្នែកឯកជន និងសាធារណៈត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នខ្លួន និង ជាពិសេសបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានក្នុងការកែទម្រង់និងទំនើបកម្មស្ថាប័ន។

ការធ្វើឌីជីថលូបនីយកម្មនេះ បញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ឈានទៅធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងការអនុវត្តតាមស្តង់ដាអន្តរជាតិ ក៏ដូចជាដើម្បីបង្កើនល្បឿន នៃការបញ្ចេញទំនិញពីគយ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ផងដែរ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គវេទិកា, លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ពីសារៈសំខាន់ នៃវេទិកាគយកម្ពុជា ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយនិងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីប្រតិភូ បានសង្កត់ធ្ងន់ថា ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងជំរុញអនុវត្ត ឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ទិសដៅនេះ មានសង្គតិភាពជាមួយ «យុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់អាទិភាពដល់ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។

វេទិកាគយកម្ពុជាលើកទី៣ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ដីពីបច្ចុប្បន្នភាព នីតិវិធីគយក្នុងបរិបទឌីជីថល និងមានកិច្ចពិភាក្សារវាងវាគ្មិនមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជន លើប្រធានបទអំពីដំណើរការនីតិវិធីនាំចូល-នាំចេញ តាមថ្នាលប្រព័ន្ធអនឡាញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការលើកឡើងជាសំណួរ និងសំណូមពរពីសមាជិកអង្គវេទិកា លើការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម ការបំពេញបែបបទគយ ការពង្រឹងអនុលោមភាព និងប្រតិបត្តិការគយផ្សេងទៀត ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.