ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-វៀតណាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្រុកស្វាយទាប ខេត្តស្វាយរៀង

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-វៀតណាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្រុកស្វាយទាប ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ក្រោយពីបញ្ចប់ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាព ការពារព្រំដែនថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាល រួមគ្នារវាងកងទ័ពទាំងពីរ រួចមក នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលផ្តួចផ្ដើមសាងសង់ឡើងដោយ នាយឧត្តមសេនីយ៍ សៅ សុខា។

ពិធីបញ្ចុះបឋមសីលាសាងសង់សាលារៀននេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, សមាជិកក្រុមប្រឹក្សាខេត្ត និងលោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

បើតាមលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានឱ្យដឹងថា ទូទាំងស្រុកស្វាយទាបមានសាលារៀនមានមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យរដ្ឋចំនួន ៤២កន្លែង បឋមសិក្សាមាន២៥កន្លែង និងអនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ២កន្លែង។ ដោយឡែកសាលាបឋមសិក្សា សាំង សុវណ្ណ ដើមឡើយ ដែលមានទីតាំងនៅក្នុងវត្តពោធិ៍ទន្ទឹម ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដោយពិនិត្យឃើញស្ថានភាពតូចចង្អៀត ចំនួនសិស្ស កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងចំនួនថ្នាក់រៀនមានចំនួនតិច មិនសមស្របទៅតាមនិយាមរបស់ក្រសួងអប់រំយុវជន និងកីឡា ឃើញស្ថានភាពបែបនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តួចផ្តើមរកទិញដីនៅទីតាំងថ្មីសម្រាប់កសាងសាលាបឋមសិក្សា សាំង សុវណ្ណ ដោយមានប្រកាសលេខ៨០៣ អយកប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការផ្លាស់ប្តូរឈ្មោះសាលាបឋមសិក្សា ពោធិ៍ទន្ទឹម ទៅជាសាលាបឋមសិក្សា សាំង សុវណ្ណ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើចាប់ផ្តើមទិញដី និងសាងសងហេដ្ឋារចនាសម្ព័ន្ធនានា លើផ្ទៃដី ចំនួន ៣១,៥៧០ មែត្រការ៉េ។

ក្នុងនោះមានបានទិញដី និងដោះដូរដីជាមួយប្រជាពលរដ្ឋ បានសង់ផ្ទះជូនពលរដ្ឋត្រូវរុះរើផ្ទះចាស់ចេញពីទីតាំងសាលាចំនួន៣គ្រួសារ បានស្ថាបនាលូកាត់ផ្លូវ៣ខ្សែ និងក្រាលថ្មមិច ធ្វើផ្លូវបានទិញអាចម៌ដី និងឈ្នួលចាក់ដីចាក់បំពេញទីធ្លាសាលា សាងសង់របងថ្មព័ន្ធជុំវិញសាលា តបណ្តាញអគ្គីសនី នឹងបន្តសាងសង់អគារសិក្សាចំនួន៤ខ្នង អគារទីចាត់ការ ចំនួន១ខ្នង បណ្ណាល័យចំនួន១ខ្នង បន្ទប់អនាម័យចំនួន៣ខ្នង ទីលានបាល់ទាត់សួនកុមារ និងបំពាក់ឧបករណ៍ក្មេងលេងកំសាន្ត ប្រព័ន្ធលូ ចម្រោះទឹកកខ្វក់ ទម្រធុងទឹក និងធុងទឹកចម្រោះ បង្គោលដងទង់ជាតិ ក្លោងទ្វា និងស្លាកឈ្មោះសាលា រោងដាក់-កង់ម៉ូតូ ស្ថាបនាផ្លូវបេតុង ដាំដើមឈើ និងការងារសាងសង់មួយចំនួនទៀតដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា គ្រោងចំណាយថវិកាចំនួន ២,០០១,៩៨៤ ដុល្លារផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា ក្នុងនាមក្រសួងការពារជាតិកម្ពុជាសូមថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអម ដែលបានអញ្ជើញមកចូលរួមពិសារ អាហារសាមគ្គី រៀបចំដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាពេលនេះ។ នេះគឺជាឱកាសមួយដ៏ មានតម្លៃបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អ ផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា-វៀតណាម ដោយកន្លងមក រដ្ឋាភិបាល និងកងទ័ពទាំងពីរ តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យ ផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។

ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ គួរកត់សម្គាល់ផងដែរថា គឺចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំ របសភាគីមិត្តវៀតណាមជាច្រើនលើកកន្លងមក ដែលជំនួបទាំងនេះ ជាការឆ្លុះបញ្ចាំង អំពីទំនាក់ទំនង មិត្តភាពល្អជិតស្និទ្ធដ៏យូរលង់ រវាងប្រទេស កម្ពុជា-វៀតណាម។ ជាពិសេសមិត្តវៀតណាមក៏នៅតែប្រកាន់ជំហរ មិនប្រែប្រួល ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបន្តគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ ស្របតាមដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា សម្រាប់ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏សង្កេតឃើញមានការកើនឡើង ជាបន្តបន្ទាប់ នូវសកម្មភាពកិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ការ ហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន ដើម្បីបង្កើនសមត្ថភាព ជាពិសេសមានការរៀបចំលំហាត់ សមយុទ្ធរួមគ្នា ដែលនឹងផ្តោតសំខាន់លើការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម សកម្មភាព ទាំងនេះ បានពង្រឹងនូវទំនាក់ទំនង និងបង្កើនជំនឿទុកចិត្តក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឈានទៅ ដល់ការ កសាងកិច្ចសហប្រតិបត្តិការយោធារួមគ្នា ដើម្បីចូលរួមជំរុញលើកកម្ពស់ចក្ខុវិស័យសន្តិសុខរួមសហ ប្រតិបត្តិការ និងសន្តិសុខ ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.