ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រដ្ឋបាលខេត្តប៉ៃលិន ប្រកាសថ្កោលទោសចំពោះកងកម្លាំងថៃ ដែលបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តប៉ៃលិន ប្រកាសថ្កោលទោសចំពោះកងកម្លាំងថៃ ដែលបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តប៉ៃលិន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះអំពើហិង្សារបស់កងកម្លាំងថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាជនស៊ីវិលកម្ពុជា ដែលកំពុងរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៣៖៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជា ៣នាក់ រងរបួសធ្ងន់ធ្ងរ និង១នាក់ បាត់បង់ជីវិត។

អំពើប្រើប្រាស់កម្លាំងប្រដាប់អាវុធបែបនេះ គឺផ្ទុយស្រឡះទៅនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក ជាពិសេស ការប្តេជ្ញាដោះស្រាយបញ្ហា ព្រំដែនតាមផ្លូវសន្តិវិធី តាមរយៈយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលត្រូវធ្វើការវាស់វែងដីបោះ បង្គោលបណ្តោះអាសន្ន និងរក្សាស្ថានភាពដើមរហូតដល់មានការសម្រេចចុងក្រោយ។

យើងសូមអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ រួមទាំងអាស៊ាន និងដៃគូអភិវឌ្ឍន៍ឱ្យចូលរួមសង្កេតការណ៍ និងជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីកុំឱ្យមាន ទង្វើបែបនេះកើតឡើងម្តងទៀត និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងមកលើពលរដ្ឋស៊ីវិល កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែន។

យើងសូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ជំហរក្នុងការគោរព កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឱ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.