ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្រ្កាបហើយរក្សាភាពស្ងៀមស្ងាត់ទៅវិញ!

សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្រ្កាបហើយរក្សាភាពស្ងៀមស្ងាត់ទៅវិញ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តបន្ទាយមានជ័យ)៖ តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូ រា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជលមាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបើកលេងបានដោយរលូនស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទ័យមានជ័យ។ ពាក់ព័ន្ធល្បែងសុីសងនេះមហាជនបានរិះគន់សមត្ថកិច្ចក្រុងប៉ោយប៉ែត ថាបានមើលរំលង ចំពោះបនល្បែងដ៍ធំមួយនេះដោយមិនបង្ក្រាបទុកអោយដំណើការលេងដោយអាណាធិបតេយ្យបែបនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ?

ថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់និងរាយការណ៍ចំពោះទីតាំងល្បែងជលមាន់ដ៍ធំខាងលើនេះបន្តែ មិនមានការចុះហាមឃាត់បង្ក្រាបលើល្បែងស៊ីសងមួយនេះនោះឡើយ ប្រហែលលោក បូរា ដែលជាអ្នកមើលការខុសត្រូវដល់ស្ទាតជំនាញក្នុងបនល្បែងមួយនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយឬយ៉ាងណាទើប សមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងករណីនេះបានបង្ហាញនូវភាពអសកម្មមន្ត្រីមួយចំនួន ឬ មានអ្វីបាំងភ្នែកមើលមិនឃើញទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពីរអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរដូចជាល្បែងបែបប្រពៃណី រួមមានបៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ័ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ចំពោះល្បែងស៊ីសងខាងលើនេះបញ្ជាក់បានថាមន្ត្រីសមត្ថកិច្ចមួយចំនួននៅមិនអាចបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់បាននៅឡើយ។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ដើប្បីជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សុំអំពាវនាវ យ៉ាងទទូចទៅដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យសូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! បនល្បែងជល់មាន់ ខុសច្បាប់
ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីពង្រឹង សន្តិសុខសង្គមឱ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.