ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

គោរពច្បាប់ចរាចរណ៍ ជាគន្លឹះឆ្ពោះទៅរកសុវត្ថិភាពជីវិតយើង និងសង្គមជាតិ!

គោរពច្បាប់ចរាចរណ៍ ជាគន្លឹះឆ្ពោះទៅរកសុវត្ថិភាពជីវិតយើង និងសង្គមជាតិ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពុកម៉ែ បងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពស្រឡាញ់!
គ្រោះថ្នាក់ចរាចរណ៍ បាននិងកំពុងក្លាយជាបញ្ហាដ៏ធំ ដែលគំរាមកំហែងដល់អាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់យើងជារៀងរាល់ថ្ងៃ។

ជារៀងរាល់ឆ្នាំ គ្រួសារជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់ ឬធ្លាក់ខ្លួនពិការ ដោយសារតែកំហុសឆ្គងបន្តិចបន្តួច ឬការធ្វេសប្រហែសក្នុងការបើកបរ។

យោងតាមរបាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ២០២៤ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង ២ ៨០០លើក បណ្តាលឱ្យមនុស្សស្លាប់ ចំនួនជាង ១ ៥០០នាក់ របួសធ្ងន់និងស្រាលជិត ៤ ០០០នាក់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត គឺអ្នកប្រើប្រាស់ទោចក្រយានយន្តឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុត។ ឆ្នាំ២០២៤ គិតជាមធ្យម មានមនុស្សស្លាប់ប្រចាំថ្ងៃ ហាក់បានថយចុះបន្តិចគឺនៅត្រឹម ៤នាក់ ខណៈដែលបណ្តាឆ្នាំមុនៗ មានលើសពី ៥នាក់ ក្នុង ១ថ្ងៃ។ អ្វីដែលមិនប្រើប្រែប្រួលនោះគឺ កត្តាមនុស្សនៅតែជាដើមចមសំខាន់ដែលនាំឱ្យកើតមានគ្រោះថ្នាក់នៅតាមដងផ្លូវ។

ជាមួយគ្នានេះ បើយើងពិនិត្យទៅលើការខាតបង់ផ្នែកសេដ្ឋកិច្ចវិញ ឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជា ខាតបង់ថវិកាជាតិ រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ជាក់ស្តែងយោងតាមរបាយការណ៍ UNDP បង្ហាញថា កម្ពុជា បានខាតបង់ប្រហែល ៤៦៦,៨លានដុល្លារ(ឆ្នាំ២០១៩) ដែលស្មើនឹងប្រហែល ១,៧% នៃផលិតផលសរុប (ផ.ស.ស)ប្រចាំឆ្នាំ)។

ទោះបីជាតួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ មានការថយចុះគួរឱ្យកត់សម្គាល់ប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ក៏ដោយ ក៏ចំនួនមនុស្សស្លាប់ ជាង ១ ៥០០នាក់ នៅតែជាតួលេខខ្ពស់ ដែលតម្រូវឱ្យមានការចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ជាងនេះទៀត។

យោងតាមរបាយការណ៍ និងទិន្នន័យពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្ហាញថា មូលហេតុចម្បងៗនៃគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន គឺបណ្តាលមកពីកត្តាមនុស្ស ដែលរួមចំណែកដល់ប្រមាណ ៩៨% នៃគ្រោះថ្នាក់ទាំងអស់។ ដូច្នេះយើងអាចចោទជាសំណួរ និងរិះរកចម្លើយទាំងអស់គ្នាថា បើមនុស្សជាអ្នកបង្កើតឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ តើមនុស្សអាចរួមគ្នាកាត់បន្ថយ ឬបង្ការបញ្ហានេះបានដែរឬទេ? ចំពោះចម្លើយថា បាន ឬមិនបាន នោះ ខ្ញុំយល់ថា គឺអាស្រ័យទៅលើស្មារតី និងការចូលរួមរបស់យើងទាំងអស់គ្នា។

កន្លងមក យើងតែងលឺ និងឃើញសារអំពាវនាវ ក៏ដូចជាយុទ្ធនាការអប់រំផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយ វេទិកាសាធារណៈ អំពីការបង្ការគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនានា ដោយបានណែនាំឱ្យអ្នកបើកបរ និងប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍។ ក្នុងនោះក៏មានផ្សព្វផ្សាយនូវពាក្យស្លោកមួយចំនួនដូចជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និង “បើស្រវឹង សូមកុំបើកបរ” ជាដើម។

តើហេតុអ្វីបានជាយើងត្រូវតែគោរពច្បាប់ចរាចរណ៍?
ការគោរពច្បាប់ចរាចរណ៍ មិនមែនគ្រាន់តែជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់នោះទេ តែជាការបង្ហាញនូវការទទួលខុសត្រូវដ៏ខ្ពស់បំផុតចំពោះខ្លួនឯង គ្រួសារ និងអ្នកដទៃ។

១. ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ៖ ច្បាប់ចរាចរណ៍ ត្រូវបានបង្កើតឡើងដើម្បីការពារយើង ពីគ្រោះថ្នាក់។ ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវ៉ាត់ការពារ ការបើកបរក្នុងល្បឿនកំណត់ ការមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬសារធាតុញៀន និងការគោរពសិទ្ធិអាទិភាព គឺជាខែលការពារដ៏រឹងមាំរបស់យើងទាំងអស់គ្នា។

២. ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ៖ ការបើកបរដោយប្រកាន់ស្ដាំ មិនបំពានភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ ធ្វើឱ្យចរាចរណ៍ មានភាពរលូន និងកាត់បន្ថយការកកស្ទះ។ នេះបង្ហាញពីវិន័យ និងវប្បធម៌នៃការធ្វើចរាចរណ៍ដ៏ល្អមួយ។

៣. ដើម្បីសន្សំសំចៃការចំណាយ ៖ គ្រោះថ្នាក់ចរាចរណ៍ អាចបង្កការខូចខាតទ្រព្យសម្បត្តិ និងតម្រូវឱ្យចំណាយប្រាក់ច្រើនក្នុងការព្យាបាល។ ការគោរពច្បាប់ គឺស្មើនឹងការសន្សំសំចៃថវិកាដ៏ធំធេងសម្រាប់គ្រួសាររបស់យើង។

ការផ្លាស់ប្ដូរដ៏ធំ គឺចាប់ផ្ដើមពីជំហានតូចៗឡើងទៅ! ក្នុងន័យនេះ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ យើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ដងផ្លូវនានាត្រូវ ៖
១. ពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនថាតែធ្វើដំណើរជិត ឬឆ្ងាយ។
២. កុំបើកបរលើសល្បឿនកំណត់ ពិសេសនៅតាមទីប្រជុំជន ឬកន្លែងមានមនុស្សឆ្លងកាត់ច្រើន។ ល្បឿនលឿន គឺជាមូលហេតុចម្បងដែលនាំឱ្យមានគ្រោះថ្នាក់ដ៏សាហាវ។
៣. មិនត្រូវបើកបរពេលស្រវឹង ជាដាច់ខាត។ បើផឹកហើយ គួរជិះតាក់ស៊ី ឬឱ្យអ្នកដទៃដែលមិនបានផឹកជូនទៅ។
៤. គោរពភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ទាំងអស់ ដោយខ្ជាប់ខ្ជួន។
៥. រក្សាគម្លាតសុវត្ថិភាព ពីយានជំនិះខាងមុខ ដើម្បីមានពេលចាប់ហ្វ្រាំងទាន់ពេល។

សូមចងចាំថា ការគោរពច្បាប់ចរាចរណ៍ គឺមិនមែនធ្វើដើម្បីខ្លាចសមត្ថកិច្ច ឬចៀសវាងការពិន័យនោះទេ តែគឺដើម្បីអាយុជីវិតរបស់យើង និងដើម្បីសន្តិភាពក្នុងគ្រួសារ។ ចូរយើងម្នាក់ៗក្លាយជាគំរូល្អ និងជាអ្នកផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់យើង។

ចូររួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់!

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.