ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន

ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ ខេត្តប៉ៃលិនទទួលខុសត្រូវចាប់ពីខ្សែ(Y០១-៣៨) ប្រវែង ៣៨គីឡូម៉ែត្រ និងតាមបន្ទាត់ព្រំដែនប្រវែង ៥៥,២គីឡូម៉ែត្រ មានព្រំប្រទល់ ខាងជើងទល់ស្រុកកំរៀង ខេត្តបាត់ដំបង ខាងត្បូងទល់ស្រុកសំឡូត ខេត្តបាត់ដំបង ខាងកើតទល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និង ខាងលិចទល់ខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ ដោយមានឃុំចំនួន១ សង្កាត់ចំនួន១ និងភូមិចំនួន ៨ ដែលនៅជាប់ព្រំដែនជាមួយថៃ ហើយមានប្រជាពលរដ្ឋចំនួន ៣.២៩៦ គ្រួសារ ស្មើមនុស្សរាយចំនួន ១៤.៨៥៨នាក់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោយពីមានព្រឹត្តិការណ៍ ជម្លោះជាមួយភាគីថៃ រដ្ឋបាលខេត្តបានរៀបចំ ផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុនៅក្នុងភូមិសាស្ត្រខេត្តគ្រប់គ្រង និងបានដាក់ចេញ នូវសេចក្តីសម្រេចលេខ ០៣៥/២៥សសរ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបង្កើតគ ណៈកម្មការចំពោះកិច្ច អនុវត្តផែនការរួមសម្រាប់ត្រៀមបង្ការជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងមានអនុគណៈកម្មការចំនួន៦ ជាជំនួយការគឺ៖ អនុគណៈកម្មការតាមដានសភាពការណ៍សន្តិសុខ និងទីជម្រកសុវត្ថិភាព, អនុគណៈកម្មការប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ, អនុគណៈកម្មការជម្លៀសប្រជាពលរដ្ឋ, អនុគណៈកម្មការប្រចាំការនៅអនុវិទ្យាល័យប៉ាងរលឹម, អនុគណកម្មការប្រចាំការនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងអនុគណៈកម្មការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងឱសថ ជូនប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តបានត្រៀមទីជម្រកសុវត្ថិភាព ចំនួន ២ទីតាំងគឺ នៅអនុវិទ្យាល័យប៉ាងរលឹម និងនៅអតីតវិទ្យាល័យសាលាក្រៅចាស់ និងបានត្រៀមមធ្យោបាយរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងគ្រាប្រកាសអាសន្ន។

ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ក្រោយពីភាគីថៃធ្វើការបាញ់ប្រហាមកលើទាហ៊ានកម្ពុជាម្នាក់ បណ្តាលឱ្យបាត់បងជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុំបី កន្លងទៅ បានបង្ករឱ្យមានជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និងបន្តរីករៀលដាល់ពី ខេត្តព្រះវិហារ ឧត្តមានជ័យ មន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កោះកុង និងខេត្តប៉ៃលិន ហើយបញ្ហានេះនៅតែជាបញ្ហាក្តៅនៅឡើយ ក្នុងនោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋ ពលករ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងជនភៀសសឹក និងបានណែនាំឱ្យអាជ្ញាធរខេត្ត នៅជាប់ព្រំដែនទាំងអស់ មើលលើការងារទាំងអស់នេះផងដែរ
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា៖ កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលគ្រប់ តួអង្គពាក់ព័ន្ធទាំងអស់ បានមកជួបជុំគ្នា ដើម្បីជួយសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាពជម្រក ស្នាក់នៅបណ្តោះ អាសន្ន ការដឹកជញ្ជូន និងការដោះស្រាយសេវាសាធារណៈជូនជនភៀសសឹក ក្នុងន័យនេះដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីចូល រួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ថា៖ ក្រុមការងារអចិន្ត្រៃយ៍ទី៣ ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ សុខាភិបាល និងសន្តិសុខសណ្តាប់ធាប់សាធារណៈជូនប្រជាពលរដ្ឋភៀសសឹក មានភារកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជាប់ជាមួយប្រទេសជិតខាង ដោយម្ចាស់ការកសាងផែនការត្រៀមទុកជាមុន តាម ៣ដំណាក់កាល គឺដំណាក់កាលទី១៖ ការត្រៀមលក្ខណៈទុកជាមុន (មុនពេលមានព្រឹត្តិការណ៍) ដំណាក់កាលទី២៖ ការឆ្លើយតបបន្ទាន់ (ពេលព្រឹត្តិការណ៍) និងដំណាក់កាលទី៣៖ ដំណោះស្រាយ(ក្រោយព្រឹត្តិការណ៍)៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.