ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ឯកឧត្តម ​នាយ​ឧត្តមសេ​នីយ៍​ សេង ​យូ​អ៊ាន់​ រួម​នឹង​ប្រតិភូ​អមដំណើរ ​បានអញ្ជើញ​ចូ​លរួម​​បុណ្យកា​ន់​បិណ្ឌវេ​នទី១​៣ នៅវត្ត​ឯ​កបព្វតារាម ( ហៅវត្តឯកភ្នំ )

ឯកឧត្តម ​នាយ​ឧត្តមសេ​នីយ៍​ សេង ​យូ​អ៊ាន់​ រួម​នឹង​ប្រតិភូ​អមដំណើរ ​បានអញ្ជើញ​ចូ​លរួម​​បុណ្យកា​ន់​បិណ្ឌវេ​នទី១​៣ នៅវត្ត​ឯ​កបព្វតារាម ( ហៅវត្តឯកភ្នំ )

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង៖ឯកឧត្តម ​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់​ អគ្គនាយក នៃអគ្គ​នាយកដ្ឋាន​ភស្តុភារ និងហិរញ្ញ​វត្ថុ និ​ងជា​ប្រធានក្រុមកា​រងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋានស្រុក​ឯកភ្នំ ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី១៩ ខែក​ញ្ញា ឆ្នាំ២០២​៥ បានអញ្ជើញ​ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តឯកបព្វតារាម ( ហៅវត្ត​ឯកភ្នំ) ស្ថិត​នៅភូមិតា​គោម ឃុំពា​មឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយ​មានកា​រអញ្ជើញចូល​រួមពីសំណាក់​ ឯកឧត្តម លោ​កជំទាវ ថ្នាក់ដឹកនាំ​ក្រសួងធម្មកា​រនិងសា​សនា លោកតាជី លោក​យាយជី និងប្រជាពុទ្ធបរិ​ស័ទចំណុះជើ​ងវត្តយ៉ា​ងច្រើនកុះក​រផងដែរ​ ។អញ្ជើញដល់សា​លា​ធម្មសភា វត្តឯកបព្វតា​រាម ( ហៅវត្តឯកភ្នំ ) ឯកឧត្តម​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានអ​ញ្ជើញថ្វាយ​គ្រឿងសក្ការៈបូជា​ និងនាំ​យកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ​និងបរវណា​បច្ច័យមួយចំ​នួនប្រគេន​ចំពោះព្រះស​ង្ឃ ប្រារព្ធ​បទនមស្ស​កាព្រះរតនត្រ័​យសមាទានសីល ថ្វាយបង្គំពុទ្ធ​បដិមារម្លឹ​កដល់គុ​ណបុណ្យព្រះ​រតនៈត្រៃយ៍តាមគន្ល​ងប្រពៃណីព្រះពុទ្ធសាសនាពិសេ​សរម្លឹកដល់ព្រះស​ម្មាសម្ពុទ្ធ​ព្រះបរ​មគ្រូនៃយើង ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ លោកយាជី លោកយា​យជី ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ សេង យូអ៊ាន់ បានមាន​ប្រសាស​ន៍លើកឡើងថា ជាមោទន​ភាពថ្មីមួយ​ទៀតរបស់​កម្ពុជា នៃការលេ​ចចេញជា​រូបរាងរបស់​អាកាស​យានដ្ឋាន​អន្តរជាតិតេ​ជោដែលជា​ច្រកទ្វាអា​កាស​ថ្មីមួយ​ចាំ​ទទួលភ្ញៀវទេ​សចរណ៍​ជាតិ–អន្តរជាតិ​មកកាន់កម្ពុជា ហើយកាន់​តែទាក់ទា​ញនោះ​គឺព្រះពុទ្ធ​បដិមាដ៏ធំ​ស្កឹមស្កៃ គង់លើ​សុវណ្ណអស​នៈផ្កាឈូកតម្ក​ល់នៅទីតាំងកណ្ដាល​ស្ថានីយ៍អ្នកដំណើរ (Ter​minal) ដែលច​ង់បង្ហាញ​ដល់ភ្ញៀវទេ​សចរជាតិនិង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា លើ​វប្បធម៌ ប្រពៃ​ណី សាស​នានិងគុណត​ម្លៃព្រះពុទ្ធសាសនា ដែលជាសាសនា​របស់​រដ្ឋហើយ​បន្តជួយ​ផ្សព្វផ្សាយទៅ​ពិភពលោ​កកាន់តែទូលំ​ទូលាយ។

នាពិធីកាន់បិណ្ឌវេនទី១៣នេះឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ​ ប្រគេនដល់ព្រះ​សង្ឃ និងអញ្ជើញ ​រាប់បាត្រនិមន្តព្រះសង្ឃ បង្សុកូល​ឧទ្ទិសមហាកុសលផលបុណ្យ អតីត​ព្រះចៅអធិការវត្តឯកប​ព្វតារាម ( ហៅវត្តឯកភ្នំ) ព្រម​ទាំងដួ​ងវិញ្ញាណ​ក្ខន្ធបុព្វការី ញាតិកាទាំង​៧សន្តាន​និងម្យ៉ាង​ទៀតសូម​ឧទ្ទិសកុសល​ផលបុណ្យដ​ល់ដួងវិញ្ញាណក្ខន្ធវីរ​កងទ័ពដ៏អង់អាចក្លា​ហានរបស់យើងដែល​ពលីជីវិតនៅក្នុងបុព្វ​ហេតុការពារអ​ធិបតេយ្យ​ភាព បូរណ​ភាពទឹកដីសូមបានទៅ​កាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបី​ឃ្លៀងឃ្លាតឡើយ។ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ប្រជាពុទ្ធបរិស័ទ​សូមបួង​សួង​ដល់គុណ​បុណ្យព្រះរតនត្រ័​យនិងវត្ថុសក្តិសិ​ទ្ធិសូមអភិបាល​រក្សាប្រមុខរាជ​រដ្ឋាភិបាលកម្ពុ​ជា ព្រមទាំងឃុំគ្រង​វីរៈកងទ័ពកម្ពុជា​យើងដែលកំពុង​សម្រាកព្យាបាល​ឱ្យឆាប់បានធូ​រស្បើយ និងសូមបួងសួ​ងដល់វត្ថុសក្តិ​សិទ្ធិដូនតាខ្មែរជួ​យពាំងរាំងមុខកង​ទ័ពយើងឱ្យមានជោ​គជ័យ​និងសុខសុ​វត្ថិភា​ពគ្រប់ពេលវេលា ។ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ចយដែលកើ​តចេ​ញពីសទ្ធា​ជ្រះថ្លា​របស់ឯកឧត្តម ​នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ព្រមទាំងសហកា​រីយកមកប្រគេន​ព្រះសង្ឃ​នាឱកាស​នេះរួមមាន ៖ អង្ករ សាដ​ក ទឹកបរិសុទ្ធ គ្រឿងអត្ថបរិក្ខារនិង​បច្ច័យមួយចំនួនស​ម្រាប់ក​សាងវត្ត ។​សូមជម្រាប​ជូនថា សម្រាប់ពិ​ធីបុណ្យកាន់បិណ្ឌ ភ្ជុំបិ​ណ្ឌ ឆ្នាំ២០២៥នេះបា​នប្រព្រឹត្តទៅ​ចា​ប់​ពីថ្ងៃ១២រោច ខែភទ្របទ ដល់ថ្ងៃ១​៣រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែក​ញ្ញា ឆ្នាំ​២០២៥ ៕ ដោយ ៖ លោក ម៉ុត ណារ៉ុង

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.