ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី៣

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្កំពត៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម​ វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវបានអញ្ជើញ មកជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងកងពលតូចថ្មើរជើងលេខ៣១ នៅទីបញ្ជាការកងពល។

ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើរលេខ៣១ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ អំពីសមិទ្ធផលនានា ដែលកងពល សម្រេចបានក្នុងឆ្នាំកន្លងមក និងសភាពការណ៍ជំលោះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា៖

កម្លាំងកងពលតូចថ្មើរជើងលេខ៣១ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពារររាជរដ្ឋាភិបាលស្របច្បាប់ ហានពលិកម្មគ្រប់បែបយ៉ាង ការពារទឹកដីអោយបានជាដាច់ខាត ពីចោឈ្លានពានសៀម ក្រៅពីការងារខាងលើ កងពលនៅបន្តកសាងអង្គភាព មានអគារស្នាក់ រោងបាយ ជួសជុលអគារចាស់ៗ កែលំអរ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព បន្តបំផុស ការងារ ដាំ និងចិញ្ចឹមតាមអង្គភាព ដើម្បីលើកកម្ពស់ជីវភាពយោធិន កាន់តែល្អប្រសើរ និងបំពេញបន្ថែមលើគោលរបបដែលមានស្រាប់។

ឯកឧត្តម​ វ៉ី សណាង បានថ្លែងអំណរគុណ និងដឹងគុណដល់វីរភាពរបស់បងប្អូនកងកម្លាំងដែលបានត្រៀមចុះបំពេញភារកិច្ចនៅជួរមុខ ​ និងបាននាំយកពាក្យផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ និងសូមកោតសរសេីរ​ នូវការលះបង់របស់បងប្អូនកងកម្លាំងយេីងទាំងអស់ដែលបានចុះបំពេញភារកិច្ចនៅជួរមុខ​ ដោយភាពអង់អាចក្លាហាន​ ដេីម្បីការពារបូរណភាពទឹកដី​កម្ពុជា​ ពីចោរសៀមឈ្លានពាន។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថាអំណោយបាននាំយកមកនេះ ជាទឹកចិត្តមហាសាមគ្គី របស់ សប្បុរសធម៌គ្រប់មជ្ឈដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋខេត្តតាកែវ ជូនដល់បងប្អូ នកងទ័ពនៅពេលនេះរួមមាន អង្ករ ៣០០០គីឡូ ទឹកសុទ្ធ១១០កេះ ភេសជ្ជៈ ១៥កេះ មី២០០កេះ ត្រីខ១០០យួ ទឹកត្រី៤០យួ ទឹកស៊ីអ៊ីវ៤០យួ អំបិល៦០គីឡូ ឆៃប៉ូវ១០០គីឡូ ម្សៅស៊ុប៦គីឡូ ប្រេងឆា១៥លីត្រ សៀង ២៥គីឡូ ពងទា១១៨០គ្រាប់ កាហ្វេតែ១២កញ្ចប់ អាវយឺត២៣០អាវ បារី៧សុង សាប៊ូ៥៥គីឡូ ចង្គ្រានហ្គាសតូច៩ ដែកកេះ៧ប្រអប់ ធូកមូស ១០០ដុំ កៅអៀកបិទទូទៅ ៤កេះ រួមនិងថវិកា ២០លានរៀល ។

ក្នុងនាមថ្នាក់ដឹកនាំ​ គ្រប់ជាន់ថ្នាក់​ នៃ
កងពលតូចថ្មើរជើងលេខ៣១ សូមគោរពថ្លែងអំណរគុណ​ ដល់សម្តេច​ តេជោ​ សម្តេចមហាបវរធិបតី​ ក៏ដូចលោកអភិបាលនៃគណអភិបាលខេត្តតាកែវ​ និងមន្ត្រីក្រោមឱវាទ​ ដែលបានយកចិត្តទុក្ខដាក់ដល់កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ត្រៀមចេញបេសកកម្ម បំពេញភារកិច្ច​ ការពារបូរណភាពដែនដីកម្ពុជា​ ពីការឈ្លានពានរបស់ចោរសៀម​ និងសូមគោរពជូនពរ​ សូមជួបប្រទះតែពុទ្ធពរ​ ៥ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ បដិព្វានៈ កុំបីឃ្លៀងឃ្លាតឡេីយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.