ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោកជំទាវ បាន ស្រីមុំ ប្រាប់ពីផលវិបាកពលករខ្មែរក្នុងប្រទេសថៃ និងការបោះដៃជួយពីរដ្ឋបាលខេត្ត ឱ្យបានធ្វើដំណើរដល់ព្រំដែន!

លោកជំទាវ បាន ស្រីមុំ ប្រាប់ពីផលវិបាកពលករខ្មែរក្នុងប្រទេសថៃ និងការបោះដៃជួយពីរដ្ឋបាលខេត្ត ឱ្យបានធ្វើដំណើរដល់ព្រំដែន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឆ្លងកាត់បទពិសោធទទួលពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងប្រទេសនាប៉ុន្មានថ្ងៃមកនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា សម្រាប់ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពលរដ្ឋជាពិសេសពលករ មួយចំនួនបានជួបនូវផលវិបាកតាំងពីនៅប្រទេសថៃ មុនពេលបានមកដល់ព្រំដែន។

លោកជំទាវបានលើកឡើងថា បើទោះបីជាប្រជាពលរដ្ឋ ឬពលករខ្លះ មានឯកសារ ប៉ាស្ព័រ (លិខិតឆ្លងដែន) និងកិច្ចសន្យាជាមួយក្រុមហ៊ុន (MOU) ត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវប្រឈមមុខនៅច្រកទ្វារ ដោយត្រូវចំណាយថវិកា ដើម្បីបោះត្រាចេញមកប្រទេសកម្ពុជា។

រឹតតែលំបាកជាងនេះ លោកជំទាវបានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរគ្មានឯកសារ ឬមានឯកសារដែរ ប៉ុន្តែហួសសុពលភាព ការលំបាកគឺមានតាំងពីពេលធ្វើដំណើរចាកចេញតំបន់ដែលខ្លួនរស់នៅក្នុងទឹកដីថៃមកម្ល៉េះ។ លំបាក គឺដោយសាររថយន្តឈ្នួល ក៏ដូចជាប្រជាជនថៃមួយចំនួនតូច ចាប់ផ្តើមមានការរើងអើង ពិសេសរថយន្តឈ្នួលមួយចំនួនទៀតមិនហ៊ានដឹកពលករខ្មែរ ដោយសារខ្លាចមានបញ្ហា  ឬបើដឹកក៏តម្រូវឱ្យចំណាយថវិកាខ្ពស់។

ដើម្បីសម្រួលលើការងារនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវ បានស្នើសុំកិច្ចសហការជាមួយភាគីថៃ និងចាប់ដៃជាមួយផ្នែកទំនាក់ទំនងព្រំដែននៃប្រទេសទាំងពីរ រួមទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរខេត្តជាប់ភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងពលករវិលត្រឡប់មកវិញទោះបីមានឯកសារ ឬគ្មានឯកសារក៏ដោយ។

ក្នុងនោះប្រជាពលរដ្ឋ និងពលករដែលគ្មានលទ្ធភាព ឬគ្មានមធ្យោបាយវិលត្រឡប់ លោកជំទាវ បានស្នើសុំកិច្ចសហការពីភាគីថៃ ដោយជួលរថយន្តរបស់ថៃទៅដឹកដល់ទីកន្លែងតែម្តង ព្រមទាំងបានជួយដោះស្រាយបញ្ហាមួយចំនួនទៀតជូនពលករដែលជួបប្រទះ ធ្វើយ៉ាងណាឱ្យតែពលករទាំងអស់នោះបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បានទទួលប្រជាពលរដ្ឋ និងពលករដែលវិលត្រឡប់មកពីប្រទេសថៃគិតត្រឹមថ្ងៃនេះ ជាង៦ម៉ឺននាក់។ ចំនួននេះមិនទាន់បានបញ្ចប់នោះទេ ដោយលំហូរប្រជាពលរដ្ឋ និងពលករនៅតែបន្តចាកចេញពីប្រទេសថៃមកដល់ពេលនេះ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.