ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អញ្ជេីញចូលរួមពិធីបុណ្យឧទ្ទិសកុសលជូនលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីលេីសមរភូមិមុខ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អញ្ជេីញចូលរួមពិធីបុណ្យឧទ្ទិសកុសលជូនលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីលេីសមរភូមិមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥​នេះ​ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោកជំទាវ​បានអញ្ជេីញចូលរួមពិធីបុណ្យឧទ្ទិសកុសលជូនលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីលេីសមរភូមិប្រយុទ្ធជាមួយភាគីថៃ​ និងសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។

លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ ៨ ប្រចាំការនៅ សមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីក្នុងសមរភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពាន របស់កងទ័ពថៃ ចំពោះមរណភាពរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី លោក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា​ សម្រាប់បច្ច័យបុណ្យ​ សម្តេចកិត្តិសង្គហបណ្ឌិតបាននាំយកបច្ច័យចំនួន ១២លាន៤០ម៉ឺរៀល និង ៨០០ដុល្លារ ,រដ្ឋបាលខេត្តស្វាយរៀងថវិកាចំនួន​ ៥លានរៀល,សមាគមឧកញ៉ាកម្ពុជាថវិកាចំនួន ១ម៉ឺនដុល្លារ សរុបថវិកាចូលបុណ្យចំនួន ១៧.៤០០.០០០រៀល និង ១០.៨០០ដុល្លារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.