ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្ដម ឃួង ស្រេង​៖ ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា បង្ហាញឱ្យអន្តរជាតិឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមឡើយ

ឯកឧត្ដម ឃួង ស្រេង​៖ ក្បួនធម្មយាត្រាសន្តិភាព របស់គណៈសង្ឃនាយកកម្ពុជា បង្ហាញឱ្យអន្តរជាតិឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្បួនធម្មយាត្រាសន្តិភាពរបស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិ បានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព, ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ ។

លោក ឃួង ស្រេង ​បានថ្លែងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងអញ្ជើញពិនិត្យលើការរៀបចំការការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនគណៈសង្ឃនាយកកម្ពុជា ក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលនិមន្តចេញដំណើរ ពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅវិមានឯករាជ្យ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា គណៈសង្ឃនាយក បានយល់ច្បាស់ថា សាសនា បានកើងឡើងក្រោមដំបូងសន្តិភាព មានសន្តិភាព ទើបមានសាសនា។ សាសនានៅកម្ពុជា ត្រូវបានបាត់បង់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបានកើតឡើងវិញ នៅក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ និងកំពុងរីកដុះដាល ដោយមានជំនឿពីពុទ្ធសាសនិកនៅកម្ពុជា ប្រមាណជាង៩០% ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា ខណៈដែលគ្រប់ទីវត្តអារាមទាំងអស់ កំពុងមានការរីកចម្រើន។

ក្នុងនោះ លោក ឃួង ស្រេង បានបន្ថែមថា ព្រះសង្ឃ ក៏មានការភ័យខ្លាច ការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទ របស់ព្រះអង្គ ដូចនេះ ទើបគណៈសង្ឃនាយក បិណ្ឌបាតទៅរាជរដ្ឋាភិបាល សុំធ្វើធម្មយាត្រាសន្តិភាព សុំសន្តិភាព និងសុំការដោះលែងចំណាប់ខ្មាំង ដែលមានអរិភាពជាមួយគ្នាកន្លងមកនេះ។

លោក ឃួង ស្រេង បានថ្លែងថា «ការធ្វើនេះ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងសាសនិក ឬកាតូលិក ឥស្លាមសាសនា ដែលជាប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្តិភាព ត្រូវការការរីកចម្រើន ត្រូវការការរស់នៅមួយ ដែលមានស្ថេរភាព ចឹងមិនត្រូវការសង្គ្រាមទេ»

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏សូមឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយត្រូវមានទំនុកចិត្ត ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអាចធានាបានថា ទឹកដីកម្ពុជា មិនបាត់មួយមីលីម៉ែត្រ ហើយក៏មិនត្រូវការទឹកដីអ្នកដទៃ មួយមីលីម៉ែត្រដែរ។

បន្ថែមលើនេះ លោក ឃួង ស្រេង ជឿជាក់ថា ក្រោយមានអរិភាពនេះ ទូទាំងសកលលោក បានមើលឃើញច្បាស់ ពីប្រជាជនកម្ពុជា និងមើលឃើញច្បាស់ ពីការដឹកនាំរបស់សម្តេចទាំងទ្វេ តេជោ-ធិបតី ក្នុងកិច្ចការដឹកនាំ ដែលមិនជាអ្នកបង្កឱ្យមានបញ្ហា ជាមួយប្រទេសជិតខាងឡើយ តែផ្ទុយទៅវិញ មានតែអ្នកជិតខាងកម្ពុជានោះទេ ដែលធ្វើទង្វើមិនគោរពច្បាប់អន្តរជាតិ ។ ទោះជាយ៉ាងកម្ពុជា នៅតែមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌នៅតែមានសម្រាប់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.