ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី បណ្តាស្ថានទូត និងស្ថានកុងស៊ុលទាំងអស់ប្រចាំប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ-ស្នងការរងនគរបាលរាជធានី ខេត្តទាំង២៥។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ការរៀបចំកែសម្រួលសមាសភាពថ្មីនៃក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ជូនដល់តំណាងស្ថានទូត និងស្ថានកុងស៊ុលប្រចាំព្រះរាជាណាចក្រកម្ពុជា គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហការ និងទំនាក់ទំនងល្អក្នុងការផ្ដល់ព័ត៌មានទៅវិញទៅមកទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ គឺជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗ រួមមាន ៖
-លើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ ឬចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូន ពួកគាត់ឱ្យបានល្អប្រសើរ
-ធ្វើកិច្ចសហការ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងមានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឱ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀត ឱ្យបានទាន់ពេលវេលា
-ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីសុខសុវត្ថិភាពដល់ជនបរទេស ទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំង ស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់កំពុងមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
– ការពារសន្តិសុខ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ឱ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និង ទេសចរណ៍អន្តរជាតិ ចូលព្រះរាជាណាចកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំប្រឹងប្រែងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា ដើម្បីធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចជា ការចាប់បញ្ជូនជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ការចាត់បញ្ជូនជនបរទេសទៅប្រទេសកំណើតវិញតាមនីតិវិធី ការជួយសង្គ្រោះជនរងគ្រោះជាដើម។

អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ថ្មីនេះ ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប ដែលកំពុងមានវត្តមាននៅកម្ពុជា ដោយផ្ទាល់ភ្លាមៗឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាមលទ្ធភាពដែលអាចធ្វើបាន ឬតាមរយៈស្ថានទូត ស្ថានកុងស៊ុលសាមី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅទទួលបាននូវការជឿជាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ព្រមទាំងជឿទុកចិត្តលើការប្ដេជ្ញាចិត្តខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការងារនេះ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.