ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ បន្តរកទីផ្សារជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើរក៏ដោយ

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ បន្តរកទីផ្សារជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើរក៏ដោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំងឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពីប្រជាកសិករ នៅស្រុកសាលាក្រៅ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារកសិផលរបស់ប្រជាកសិករកាន់តែមានភាពល្អប្រសើរឡើងធ្វើឱ្យឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងថា ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុង ការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋបើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយជាពិសេសត្រូវខិតខំរកដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផលឱ្យកាន់តែសម្បូរបែបដែលនេះជាឱកាសមួយ អាចជួយឱ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផលការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេសជាពិសេសត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពល ក្នុងមូលដ្ឋានរបស់ខ្លួនដោយបញ្ចូលជាផលិតផល ភូមិមួយ ផលិតផលមួយ ស្របតាមគោលនយោបាយ ជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយសម្រាប់ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពានដែលមានតម្រូវការការងារក្នុងស្រុកច្រើន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់ស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផលដូចជា៖ ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ-លក់ កសិផលឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និង អនុវត្តតាមផ្លូវច្បាប់ជាធរមានជៀសវាងការកេងចំណេញ ដោយ ប្រការណាមួយ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ។

បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត៖ ក្នុងខេត្តប៉ៃលិន បច្ចុប្បន្នមាន អាជីវកម្ម ឡសម្ងួត និងឃ្លាំងស្តុក (ទិញ-លក់ កសិផល ) មានចំនួន ៤៣កន្លែង ក្នុងនោះឡសម្ងួតស្វ័យប្រវត្តចំនួន ១៦កន្លែង, ឡសម្ងួតបុរាណ ចំនួន ២៧កន្លែង និងឃ្លាំងស្តុកចំនួន ៣៤កន្លែង ដោយនៅឆ្នាំ២០២៥នេះ ទទួលទិញកសិផលពីប្រជាកសិករ រួមមានពោតក្រហមគ្រាប់ ចំនួន ១៥,៩៧០តោន, ដំឡូងមីស្រស់មានចំនួន ៤៦៦,៧៤០តោន, ដំឡូងមីស្ងួតមានចំនួន ២១០,០៣៣តោន ហើយបានធ្វើកិច្ចចុះកុងត្រាជាក្រុមហ៊ុន ស៊ីភីសាខាខេត្តប៉ៃលិន គឺពោតក្រហមគ្រាប់មានចំនួន ២២៨,០០០តោន និងដំឡូងមីស្ងួតមានចំនួន ២៦២,០០០តោន៕ដោយ សេន  ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.