ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

កម្ពុជា នឹង​ស្នើ​កាកបាទក្រហម​អន្តរជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ និង​មិន​ទាន់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​

កម្ពុជា នឹង​ស្នើ​កាកបាទក្រហម​អន្តរជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ និង​មិន​ទាន់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ យោង​តាមផេក​ផ្លូវកា​ររបស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២៥​នេះ ដោយ​ភ្ជាប់​សារ​ថា បងប្អូន​លង់លក់​អស់​ទៅហើយ នៅឡើយ​តែ​ខ្ញុំ​និង​សហការី​មួយចំនួន​នៅ​ជាមួយ​ខ្ញុំ​នៅ​មុខ​ប្រព័ន្ធ​វីដេអូ​ដែលមាន​សម្តេច ទៀ បាញ់ និង​មេបញ្ជាការ​កងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយ​ពេល​លោក​អគ្គបញ្ជាការ វង្ស ពិ​សេន ចាក​ចេញ​ដើម្បី​ត្រៀម​ចេញទៅ​ប្រជុំ​នៅ​ម៉ាឡេស៊ី​ព្រឹកស្អែក​។

​ដោយឡែក​នៅ​ទីបញ្ជាការ​មួយទៀត​មាន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​កំពុង​បំពេញការងារ​យ៉ាង​សកម្ម ដែល យើង​នឹង​ឈានទៅរក​ការ​ពឹងពាក់​លើ​កាកបាទ​ក្រហម​អន្តរជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ និង​មិន​ទាន់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​។

​យប់​នេះ​ខ្ញុំ​និង​ភរិយា ក៏​បាន​ទាក់ទង​ទៅ​បណ្តា​មេបញ្ជាការ​នៅ​ជួរ​មុខ​មួយ​ចំនួន​ផងដែរ ដែល​ពួកគាត់​កំពុង​គោរព​យ៉ាង ម៉ឺងម៉ាត់​នៃ​បទ​ឈប់​បាញ់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​ករណី​មាន​ការរំលោភ​លើ​បទ​ឈប់​បាញ់​ពី​ភាគី​ម្ខាង​ទៀត​។ ថ្ងៃមុន Starbucks​ស្ករ​១០០ %​ថ្ងៃនេះ Starbucks​ស្ករ ៣០ % និង​ឈាន​ទៅ​សម្រេច​គោលដៅ Starbucks ស្ករ​០% ដេ​ី​ម្បី​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.