ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ការលើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​វាយប្រហារ សម្តេច​តេជោ ហ៊ុន សែន គឺ​គ្មាន​មូលដ្ឋាន គ្មាន​បានការ និង​មាន​ច​រឹក​ចង់​បង្កបញ្ហា​

ការលើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​វាយប្រហារ សម្តេច​តេជោ ហ៊ុន សែន គឺ​គ្មាន​មូលដ្ឋាន គ្មាន​បានការ និង​មាន​ច​រឹក​ចង់​បង្កបញ្ហា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ លោក វង្ស មករា សាស្ត្រាចារ្យ​និង​អ្នកវិភាគ​នយោបាយ ថ្លែងថា ការលើកឡើង​របស់ លោក Jirayu Huangsap មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ថៃ​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធិ​សភា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​និង​ច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​សកម្មភាព​បញ្ជា​ទ័ព​លើ​តួនាទី​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​តាមដាន​តួនាទី​របស់ សម្តេច​តេជោ លើ​សកម្មភាព​នេះ គឺ «​ជា​សំដី​គ្មាន​បានការ គ្មាន​មូលដ្ឋាន និង​មាន​ច​រឹក​ចង់​បង្កបញ្ហា​។
​ការចោទប្រកាន់​ទាំង​ងងើល​របស់​មន្ត្រី​ជាន់ខ្ពស់​ថៃ​រូបនេះ ក្នុង​គោលបំណង​ប្រើល្បិច​វាយប្រហារ​ផ្នែក​ស្មារតី​មកលើ​កម្ពុជា ពុំមែន​ជា​លើក​ទី​មួយ​នោះ​ទេ ចាប់តាំងពី​មាន​ជម្លោះ​ព្រំដែន​មក​។​

ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ជាន់ខ្ពស់ និង​ជា​ប្រមុខរដ្ឋ​ស្តីទី​នៅ​ពេល​ព្រះមហាក្សត្រ​អវត្តមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​សិទ្ធិ​ពេញលេញ​ក្នុង​ភារកិច្ច​តាមដាន ត្រួតពិនិត្យ​មើល​លើ​ជោគវាសនា​របស់​ប្រទេសជាតិ ប្រជាជន​កម្ពុជា អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ទាំងមូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុងកាន់​អំណាច មាន​កាតព្វកិច្ច​ពេញលេញ​ក្នុង​ការតាមដាន​ត្រួតពិនិត្យ​លើ​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ការការពារ​បូរណភាព​ទឹកដី របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ហើយ​មាន សម្តេច ជា​ប្រធាន​គណបក្ស​។ ជាង​នេះ​ទៅ​ទៀត​នៅក្នុង​តួនាទី​ជា ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​មាន​សិទ្ធិ​តាមដាន និង​ផ្តល់​យោបល់​ជូន​ព្រះមហាក្សត្រ លើ​កិច្ចការ​ប្រទេស​ជាតិ​ផង​ដែរ​។​

​លើសពីនេះទៅទៀត ចាប់តាំងពី​មាន​ភាព​តានតឹង​នៅតាម​ព្រំដែន​កម្ពុជា​និង​ថៃ​មក សម្ដេច​តេជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ បាន​ប្រកាស​ទទួល​យក​តំណែង​ជា​អគ្គ​ភស្ដុភារ​ជាន់ខ្ពស់ ដោយ​ការពេញចិត្ត​ដើម្បី​ផ្គង់​ផ្គត់​កងទ័ព​វាយកម្ទេច​ចោរ​សៀម​ឈ្លានពាន​។​

​សម្ដេច​តេជោ ធ្លាប់បាន​មានប្រសាសន៍ថា «​អ្នក​ដែល​មាន​សិទ្ធិ​បញ្ជា​កងទ័ព គឺ​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ និង​អគ្គមេបញ្ជាការ តែ សម្ដេច ជា​មនុស្ស​ទី​២ បន្ទាប់​ពី​ព្រះមហាក្សត្រ ដែល​ជា​មេដឹកនាំ​របស់​ប្រទេស​»​។ លោក Jirayu Huangsap មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ថៃ​គួរតែ​ក្រើនរំលឹក​រដ្ឋាភិបាល​របស់​ខ្លួន​ឱ្យ​អនុវត្តន៍​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​រក្សា​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល កិច្ចព្រមព្រៀង​នេះ​មាន​ការសម្របសម្រួល និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ពិសេស ដោយ​លោក ដា​តុ ស៊េរី អាន់​វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ដោយ​មាន​កិច្ចសហការ​ពី​សំណាក់​សហរដ្ឋ​អាម៉េរិក និង​ការចូលរួម​គាំទ្រ​ដោយ​ភាគី​ចិន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.