ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ឯកឧត្តម ជា សុ​មេធី រដ្ឋ​មន្ត្រី​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ​ក្រសួង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​វីរ​កងទ័ព​ជួរមុខ​បាន​ពលី​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ទ័ព​ឈ្លានពាន​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ​

​ឯកឧត្តម  ជា សុ​មេធី រដ្ឋ​មន្ត្រី​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ​ក្រសួង អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​វីរ​កងទ័ព​ជួរមុខ​បាន​ពលី​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ទ័ព​ឈ្លានពាន​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្ដរមានជ័យ​)៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​វីរ​កងទ័ព​ជួរមុខ​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ទ័ព​ខ្មាំង​ឈ្លានពាន​សៀម ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី នៅ​វត្ត​ប្រសាទ​រាជា​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ នា​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៥​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជា សុ​មេធី បាន​លើកឡើង​ថា «​ការ​ពលី​របស់​វីរ​កងទ័ព គឺជា​ការបាត់បង់​វីរ​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន​បំផុត យើងខ្ញុំ​ទាំងអស់គ្នា​សូម​បង្ហាញ​ការដឹងគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ វីរ​កងទ័ព​កម្ពុជា ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ការឈ្លានពាន​ពី​ខ្មាំងសត្រូវ​»​។

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​បន្ថែមទៀតថា ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​រន្ធត់​ក្រៀមក្រំ​សោកសៅ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​សំដែង​នូវ​ស​មានទុក្ខ និង​ការសោកស្តាយ​ឥតឧបមា​ជាមួយ​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព និង​សូម​ធ្វើ​គារវកិច្ច​ដោយ​ក្តី​ក្រៀមក្រំ​បំផុត​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព សូម​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.