ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម ខូ​យ រី​ដា ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ក្រុមយុវជន និង​ក្រុមគ្រូពេទ្យ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ដែល​ចូលរួម​ជួយ​ដល់​ជនភៀសសឹក និង​បងប្អូន​កងកម្លាំង​ជួរមុខ​

ឯកឧត្តម  ខូ​យ រី​ដា ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ក្រុមយុវជន និង​ក្រុមគ្រូពេទ្យ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ដែល​ចូលរួម​ជួយ​ដល់​ជនភៀសសឹក និង​បងប្អូន​កងកម្លាំង​ជួរមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ក្រុមយុវជន និង​ក្រុមគ្រូពេទ្យ ទាំង​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ប្រមាណ​ជាង​៤០០​នាក់ ដែល​ប្រចាំការ និង​អនុវត្ត​ជាក់ស្តែង គ្រប់​សកម្មភាព​ចូលរួម​ជួយ​រៀបចំ​ចាត់ចែង​ទីកន្លែង​សុវត្ថិភាព ផ្តល់​ការ​គាំពារ​សុខភាព ជូន​ជនភៀសសឹក និង​ដឹកជញ្ជូន​ស្បៀងអាហារ ដែល​ទទួលបាន​ពី​សប្បុរសជន សម្រាប់​ឧបត្ថម្ភ​ដល់​កងកម្លាំង​ជួរ​មុខ ប្រចាំ​ទិស​ទី​៤ នៃ​យោធភូមិ​ភាគ​ទី​៥ ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោយ ស្ថិតក្នុង​ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម ហេង សុភា​ណា អភិបាលរង​ខេត្ត លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​ស្មោះ​អស់ពី​ចិត្ត របស់​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ក្រុមយុវជន និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​មាន​ស្នាដៃ​ល្អ ក្នុងការ​បំពេញបេសកកម្ម ចូលរួម​ជួយ​ដល់​ជនភៀសសឹក និង​បងប្អូន​កងកម្លាំង​ជួរមុខ ដែល​កំពុង​ការពារ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន​ថៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដល់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២៥​នេះ មាន​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​។​

​ឯកឧត្តម បន្តថា យើងទាំងអស់គ្នា បានដឹងហើយថា កាលពី​វេលា​ម៉ោង ៥៖០២​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​កន្លងទៅ ទាហាន​ឈ្លានពាន​សៀម បាន​បាញ់​គ្រាប់ផ្លោង ចូល​ដី​យើង​ទាំង​កម្រោល នៅ​ព្រំដែន​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​នេះ​គឺជា​ការរំលោភ​បំពាន និង​រំលោភ​ដែន​អធិបតេយ្យភាព​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។ កងទ័ព​កម្ពុជា ពុំទាន់​បាន​ផ្ទុះអាវុធ​តបត​នៅឡើយ​ទេ ពោល​គឺ​ស្ថិតនៅ​ក្នុង​ការត្រៀម​វាយបក​ទៅវិញ​យ៉ាង​ចាស់ដៃ ទៅលើ​ចោរ​ថៃ​ឈ្លានពាន​។ ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទើប​កិច្ច​ច​ចារ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ រវាង​កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​ពី​អធ្រាត្រ​ថ្ងៃ​ទី​២៨ ឆ្លង​ចូល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​តទៅ​។​

​ឯកឧត្តម បាន​គូសបញ្ជាក់ថា ផលវិបាក​នៃ​សង្គ្រាម បាន​បង្ក​មហន្តរាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សោកនាដកម្ម ផ្តាច់​ជីវិត​មនុស្ស​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ីវិល​ស្លូតត្រង់​។ ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាកចេញ​ពី​ផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម ដែល​មិន​អាច​យក​មក​ជាមួយ​បាន​។ ទុក្ខលំបាក​នេះ ធ្វើឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាងច្បាស់​តម្លៃ​នៃ​សន្តិភាព​។​

​ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ជា​ជនភៀសសឹក ដែល​បាន​ជម្លៀស​ខ្លួន ចេញពី​តំបន់​ប្រយុទ្ធ​គ្នា ក្នុងនោះ​ក៏​មាន​បន្ត​ប្អូន​យើងទាំងអស់គ្នា​ដែរ ដែល​បាន​ចូលរួម​ជួយ​រៀបចំ​កន្លែង​សុវត្ថិភាព ក៏ដូចជា​ដោះស្រាយ​ទីតាំង​ស្នាក់នៅ ការហូបចុក និង​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​យើង​។​

​ឯកឧត្តម សូម​យក​ឱកាស​នេះ ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះសង្ឃ និង​ជូន​ចំពោះ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ជា​បន្តបន្ទាប់​យ៉ាងច្រើន​លើសលប់ ប្រគល់ជូន​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន​បន្ត​ចែកជូន​ដល់​កងកម្លាំង​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ ដែល​បាន​ជម្លៀស​ចេញពី​សមរភូមិ​មុខ ក្នុង​ឃុំ​ថ្ម​ដា ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ក្នុង​ឃុំ​ប្រ​ម៉ោយ​។​

​ជា​ការលើកទឹកចិត្ត ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ឧបត្ថម្ភ​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​ដល់​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ ក្រុមយុវជន និង​ក្រុមគ្រូពេទ្យ ប្រមាណ​ជាង​៤០០​នាក់​ផង​ដែរ​។​

​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៥​នេះ ជនភៀសសឹក ចំនួន​៧៨៣​គ្រួសារ ស្មើនឹង​៣,០២៨​នាក់ បាន​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​ជា​ប្រក្រតី​វិញ​ហើយ ក្រោយពេល​ដែល​ស្ថានភាព នៅតាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​សន្តិសុខ​ល្អប្រសើរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.