ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំមន្ត្រីច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំមន្ត្រីច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្របតាមស្មារតីរួបរួមប្រកៀកស្មាការពារជាតិ ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃម៉ឺងម៉ាត់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ បានច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាម ត្រៀមគាំទ្រកម្លាំងជួរមុខ។

ពិធីបរិច្ចាគឈាមគាំទ្រកម្លាំងជួបមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន ដែលបានកំពុងអនុវត្តបទបញ្ជាការពារអធិបតេយ្យភាពជាតិ និងបូណភាពទឹកដី ប្រកបដោយភាពអង់អាចច្បាស់លាស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) វិស័យមហាផ្ទៃ និងកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល។

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកបដោយមនសិការជាតិ ដែលប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងភរិយា បានដឹកនាំក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទ រៀបចំប្រព្រឹត្តទៅនេះ ជាកាយវិការបង្កប់ដោយទឹកចិត្តគាំទ្រដ៏ស្មោះសបំផុតចំពោះកម្លាំងយុទ្ធជនជួរមុខ ដែលឈរជើងត្រៀមប្រយុទ្ធតតាំងសត្រូវឈ្លានពាន ដោយហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ បើតាមអ្នកនាំពាក្យ ការរួមចំណែកនេះ នៅតែពុំអាចតបស្នងបានឡើយចំពោះពលិកម្មរបស់កម្លាំងយុទ្ធជនជាតិ និងការលះបង់ដ៏ធំធេងនៃក្រុមគ្រួសារយុទ្ធជន។

សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសជាតិ ទទួលរងអំពើឈ្លានពានពីកងទ័ពថៃដ៏សាមាន្យ តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីភាគខាងជើងជាប់ប្រទេសឡាវ រហូតភាគខាងលិចជាប់សមុទ្រ ប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានវ៉ិញស្មារតីគ្នាជាធ្លុងមួយ គាំទ្រដោយឥតងាករេ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី និងយុទ្ធជនជាតិ ដែលបានទទួលបទបញ្ជាឈរជើងការពារយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន។ រលកមនសិការស្នេហាជាតិដ៏បរិសុទ្ធ ស្របតាមទស្សនៈបេះដូងដើរក្នុងចង្វាក់តែមួយ បានប្រែក្លាយជាសកម្មភាពជាក់ស្ដែងគួរជាទីមោទនៈ ទាំងការគាំទ្រជំនួយសម្ភារៈ ស្បៀងអាហារ និងការគាំពារគ្រប់បែបយ៉ាងចេញពីប្រជាពលរដ្ឋជួរក្រោយ ដល់ពលរដ្ឋភៀសសឹក ដល់យុទ្ធជន និងការលើកទឹកចិត្តខ្ពស់បំផុត ជូនរាជរដ្ឋាភិបាល ដើម្បីយកឈ្នះទាំងសមរភូមិប្រយុទ្ធ និងសមរភូមិកាទូត ឈរលើសន្តិភាព និងច្បាប់អន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.