ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមផ្ញើសារលិខិតរំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ ជា ដានី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង០១:៥៨នាទី រំលងអាធាត្រ (នៅសហរដ្ឋអាមេរិក) ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតសម្តេចមហាបវរធិបតី បានលើកឡើងថា «ខ្ញុំនិងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេករបស់ ឯកឧត្តម និង លោកជំទាវ លោកបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០១:៥៨នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយ ជរាពាធ នៅឯសហរដ្ឋអាមេរិក។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។ ការបាត់បង់ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមាននូវព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជាទីស្រឡាញ់ ហើយក៏ជាការបាត់បង់ពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលតែងតែបានចូលរួមលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា កាំង ម៉េងហ៊ាង សូមឆាប់យោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពី ខ្ញុំ និងភរិយា»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.