ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញ​អមដំណើរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញ​អមដំណើរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញ​អមដំណើរឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្ម ការពារបូរណៈភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តប៉ៃ លិន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ លើការរស់នៅរបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការខ្វះខាត និងបានធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ ព្រមទាំងមានឆន្ទះកាន់តែមោះមុត ក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន សូមប្រកាសប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ច លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ហើយដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន ចំពោះសម្តេចធិបតី «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៨ និងអាណត្តិបន្តបន្ទាប់ទៅមុខទៀត»។

ឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចំពោះកងទ័ពទាំងអស់ និងបានថ្លែងកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន នៃយោធភូមិភាគទី៥ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់យើង តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានមានប្រសាសន៍ថ្លែងក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី ឲ្យបានម៉ឹងម៉ាត់បំផុត ជាពិសេសត្រូវគោរពអនុវត្តឲ្យបានល្អ នូវលក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូន កងកម្លាំងជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន នាពេលនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង សាច់ក្រក ទឹកបរិសុទ្ធ និងទឹកស៊ីអ៊ីវ ផងដែរ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.