ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត ទាំង២គណៈ ដឹកនាំដង្ហែក្បួនចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពថៃ

រដ្ឋបាលខេត្តពោធិ៍សាត់ និងព្រះមេគណខេត្ត ទាំង២គណៈ ដឹកនាំដង្ហែក្បួនចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងព្រះមេគណខេត្តទាំង២គណៈ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តការណ៍ដង្ហែក្បួនចេញពីវត្តពាលញែក តាមទីប្រជុំជន និងឆ្ពោះទៅបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងគោលបំណងដើម្បីចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយទាហានថៃ ពិសេសការប្រើប្រាស់អាវុធធន់ធ្ងន់ និងគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ ដោយអនុសញ្ញាអន្តរជាតិ ព្រមទាំងបានវាយប្រហារ លើទីអារាមសាសនា ទីសក្ការបូជា និងទីតាំងស៊ីវិល។

នៅក្នុងព្រឹត្តការណ៍នោះ បានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត, ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត គណមហានិកាយ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងព្រះពោធិធម្មមុនី ហួត សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តលលកស ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុកក្រុង មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ស្រុក/ក្រុង អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស ប្រមាណជាង១ពាន់អង្គ/នាក់។

លោក ខូយ រីដា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមរូបលោកផ្ទាល់ លោកសូមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់យុទ្ធមិត្ត ដែលបានពលីក្នុងសមរភូមិ ហើយនេះគឺជាការបាត់បង់ដ៏ធំធេង និងជាការសោកស្តាយរួមមួយ របស់ប្រជាពលរដ្ឋខ្មែរ ចំពោះវីរៈបុរស ដែលបានស្លាប់បាត់បង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

ជាការពិតណាស់ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

ក្បួនមហាជនក៏បានថ្លែងអំណរអបអរសារ​ទរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានច្បាំងផ្នែកការទូត រហូតធ្វើឱ្យសត្រូវបច្ចាមិត្ត ទទួលយកកិច្ចព្រមព្រៀងបទឈប់​បាញ់ទាំងបង្ខំ នាពាក់កណ្តាលអធ្រាតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន សិ​ស្សា​នុ​សិស្ស និងបងប្អូនជនរួមជាតិ ទូទាំងខេត្តពោធិ៍សាត់ ដែលនៅសមរភូមិជួរក្រោយ សូមរួមសុខរួមទុក្ខ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងជួយគាំទ្រតាមគ្រប់រូបភាព ជូនដល់បងៗយុទ្ធជន វីរៈកងទ័ពដ៏ក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.