ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​​បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុ​ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរ​ព្រំ​ដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់​ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។

គួរកត់សម្គាល់ថា៖ បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ  សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត​វិញ តាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ៕
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.