ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកាសឧបត្ថម្ភ ៣០០លានរៀល ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២ បង្កើតឡើងដោយក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង។

ការប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដានេះ អំឡុងពេលនៃការផ្សាយផ្ទាល់ពិសេសទ្រទ្រង់កងទ័ព និងជនភៀសសឹក ដំណាក់កាលទី២ លើកញ្ចក់ទូរទស្សន៍ CTN MyTV និងCBS digital។

គួររំលឹកថា តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយសមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលខាត, និងធនាគារ វីង បានប្រកាសចាប់ផ្តើម ដំណាក់កាលទី២ ដើម្បីកៀរគរថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។

ការបង្កើតមូលនិធិទ្រទ្រង់កងទ័ពការពារជាតិនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព តាមរយៈប្រព័ន្ធធនាគារវីង ហើយថវិកាដែលប្រមូលបាន នឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន និងជនភៀសសឹក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ជាងនេះទៅទៀត នៅអំឡុងនៃការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាជ ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ និងវិទ្យុ បង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិ ដូចកាលឆ្នាំ២០០៨ ២០០៩ ២០១០ និង២០១១។

សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយ កងទ័ព និង ជាមួយជាតិ និងទឹកដីទាំងអស់គ្នា តាមរយៈមូលនិធិទូរទស្សន៍ CTN។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតមូលនិធិ CTN ដើម្បីប្រមូលថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺជួយទ្រទ្រង់ទៅដល់តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.