ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

​សម្តេចនាយក​រដ្ឋមន្ត្រី​៖ «​ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ដើម្បី​សម្រេច​ឲ្យមាន​បទ​ឈប់​បាញ់គ្នា​បន្ទាន់​រវាងក​ម្ពុ​ជា និង​ថៃ​»

​សម្តេចនាយក​រដ្ឋមន្ត្រី​៖ «​ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ដើម្បី​សម្រេច​ឲ្យមាន​បទ​ឈប់​បាញ់គ្នា​បន្ទាន់​រវាងក​ម្ពុ​ជា និង​ថៃ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រាត្រី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​សារ​តាម​បណ្តាញ​សង្គម​ឲ្យដឹងថា ថ្ងៃស្អែក​ទី​២៨ ខែកក្កដា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ដែល​មាន​ម៉ាឡេស៊ី ធ្វើជា​ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជា​សហ​អ្នករៀបចំ និង​មាន​ការចូលរួម​ពី​តំណាង​ចិន ដើម្បី​សម្រេច​ឲ្យមាន​បទ​ឈប់​បាញ់គ្នា​បន្ទាន់​រវាងក​ម្ពុ​ជា និង​ថៃ​។​

​សារ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ស្អែក​នេះ ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ដែល​មាន​ម៉ាឡេស៊ី ធ្វើជា​ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជា​សហ​អ្នករៀបចំ និង​មាន​ការចូលរួម​ពី​តំណាង​ចិន​។

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​សម្រេច​ឲ្យមាន​បទ​ឈប់​បាញ់គ្នា​បន្ទាន់ ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ថៃ បាន​ឯកភាពគ្នា​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាលពី​យប់​ម្សិលមិញ​។​

​ខ្ញុំ​សូម​អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី Anwar Ibrahim ដែល​បាន​ផ្តួចផ្តើម​គំនិត​សម្របសម្រួល​អោយ​មាន​កិច្ចប្រជុំ​នេះ​។​

I will lead Cambodian delegation to attend a special meeting in Kuala Lumpur hosted by Malaysia, co-organized by the United States and with participation of China. The purpose of this meeting is to achieve an immediate ceasefire, which was initiated by President Donald Trump and agreed to by both Prime Ministers of Cambodia and Thailand.

I’d like to thanks Prime Minister Anwar Ibrahim for his initiative and coordination to organize and host this special meeting.

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.