ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ដែលផ្តួចផ្តើមរៀបចំប្រគេនដោយ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះ រាជាគណៈកិត្តិយស ជាព្រះធម្មធរគណខេត្ត និងជាព្រះគ្រូប្រាសាទរង្សី ព្រះអនុគុណក្រុងសៀមរាប មានចំនួន ០៥វត្ត៖ ១.វត្តអន្លង់ធំ ២.វត្តអូរតាកុក ៣.វត្តសែនជ័យ ៤.វត្តជប់រំដេង ៥.វត្តក្រមុំបូល និងបានសួរសុខទុក្ខ ចែកអំណោយជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលស្រុកស្វាយលើផងដែរ។ ពិធីនេះប្រារព្ធនៅវត្តអន្លង់ធំ (លើភ្នំគូលែន) ស្ថិតភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។




