ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡា ប៊ីន ម៉ូ​ហា​ម៉េដ ប៊ីន អ៊ីប្រាហ៊ីម​អាល​-​សេ​ក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃ​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានសភា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិបតី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល ជូន​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​ប្រធានសភា បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ក្នុងនោះ គោលដៅ​ចម្បង គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​។ ឯកឧត្តម​ប្រធានសភា ក៏​បាន​បន្ថែមទៀតថា សភា​នៃ​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត បាន​អញ្ជើញ សម្តេច​ប្រធានរដ្ឋសភា កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អារ៉ាប់ប៊ីសាអូឌីត ដែល​នេះ​ជា​ការអញ្ជើញ​ជា​ពិសេស​របស់​ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអូឌីត​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយនឹង​ការ​ជម្រាបជូន​អំពី​សក្តានុពល និង​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​អារ៉ាប់ប៊ីសាអូឌីត​, ឯកឧត្តម​ប្រធានសភា​ក៏បាន​លើកឡើង​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្តានុពល ហើយ​កម្ពុជា​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​គោលដៅ​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ជាពិសេស ការឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ប្រធានសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើ​ក​ទី​១ នៅ​កម្ពុជា​។ ការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ រវាង​ថ្នាក់ដឹកនាំ គឺ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​ល្អ​នៃ​ទំនាក់ទំនង និង ចូល​រួមចំណែក​ដល់​ការ ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​អារ៉ាប់ប៊ីសាអូឌីត ដែល​បាន​ជួយ​គាំទ្រ​ដល់​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ជាពិសេស ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ឥស្លាម ទៅ​សិក្សា​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ បន្ថែម​ពី​នេះ​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ កម្ពុជា​-​អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​នៃ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​បាន​ថ្លែង​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​មជ្ឈិម​បូព៌ា ដែល​ក្នុងនោះ រួមមាន​ទាំង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ ក្នុង​គោលដៅ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​, ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា បាន និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អារ៉ាប់ប៊ីសាអូឌីត ដើម្បី​ពង្រីក​ការតភ្ជាប់​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​រំឭក​ពី​កិច្ចប្រជុំ​កំពូល អាស៊ាន និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (ASEAN-GCC) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​កិច្ចប្រជុំ​នេះ គឺជា​កាលានុវត្តភាព​នៃ​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្លុក​ទាំង​ពីរ (​អាស៊ាន និង​មជ្ឈិមបូព៌ា​)​។​

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានសភា ក៏​បាន​ផ្លាស់ប្តូរ​យោបល់ និង ពិភាក្សាគ្នា ក្នុង ការពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពី​រលេី​វិស័យ​សក្តានុពល​មួយចំនួន រួមមាន​៖ ពាណិជ្ជកម្ម​, កសិកម្ម​, វប្បធម៌​, ទេសចរណ៍ និង អាកាសចរណ៍ ជា​ដេ​ី​ម​។ សម្តេច​បវរ​ធិបតី និង ឯកឧត្តម​ប្រធានសភា ក៏​បាន​ឯកភាព និង លេីកទឹកចិត្ត​ដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ ទំនង​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង សកម្ម​បន្ថែមទៀត ដេ​ី​ម្បី​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.