ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

កិច្ចប្រជុំវេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៏នានាដែលធ្វើសកម្មភាពក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំវេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៏នានាដែលធ្វើសកម្មភាពក្នុងខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៥ នេះ
ឯកឧត្តម មែ៉ន កល្យាណអភិបាលរងខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៏នានាដែលធ្វើសកម្មភាពក្នុងខេត្តស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្ត
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឯកឧត្តមលោក ជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកអភិបាលក្រុងស្រុកទាំង ៨
លោកអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកស្រី
មន្ត្រីចំណុះសាលាខេត្ត លោកអធិការនគរបាលក្រុងស្រុកទាំង៨ លោកមេ ឃុំ ចៅ សង្កាត់ទាំង ៨០ និងតំណាងអង្គការសមាគមកសិកម្មសរុបប្រមាណ ២៦០នាក់

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោកអភិបាលរងខេត្តបានសំដែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះវត្តមានលោក លោកស្រីសមាជិកសមាជិកានៃអង្គវេទិកាទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃ។ដើម្បីចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។និងថ្លៃអំណរគុណចំពោះលោក លោកស្រីប្រធានាបណ្ដាអង្គការសមាគមនដែលបានផ្ដល់កិច្ចសហការដ៏ល្អក្នុងការរៀបចំវេទិកានេះ។ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏ល្អក្នុងការរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន

លោកអភិបាលរងខេត្តបន្តទៀតថាតាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ កន្លងមករាជរដ្ឋាភិបាលសម្រេចបាននូវស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចការអភិវឌ្ឍន៍ធនធានមនុស្សនិងការកាត់បន្ថយភាពក្រីក្រជុំវិញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់ ២០៥០ ។

លោកអភិបាលរងខេត្តបានបន្តទៀតថាអង្គការសង្គមស៊ីវិលទាំងក្នុងស្រុកនិងបរទេសនិងសហគមន៍នានាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទនិងសហគមន៍ដាច់ស្រយាលព្រមទាំងធ្វើសកម្មភាពនៅក្នុងវិស័យសំខាន់ៗផងដែរ។ក្នុងការតស៊ូមតិឲ្យមាន កំណែទម្រង់ជាតិដើម្បីលើកកម្ពស់សុខមាលភាពការអប់រំវិស័យផ្សេងៗទៀតអភិបាលកិច្ចល្អសិទ្ធិមនុស្សប្រព័ន្ធយុត្តិធម៌ច្បាប់សេវាសង្គមបរិស្ថានសុខមាលភាពស្ត្រីនិងកុមារ។

ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំលេខ ០៤០ ស.ណ.ន
ចុះថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគមន៏និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកព្រមទាំងសហគមន៍នានាដែលធ្វើសកម្មភាពនៅតាមមូលដ្ឋានហើយថ្មីៗនេះក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងឲ្យពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបាន ០២ ដងរៀងរាល់ឆ្នាំដើម្បីជួបជុំគ្នាពិភាក្សាវាយតម្លៃអំពីវឌ្ឍនភាពការងារបញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តសកម្មភាពនិងសំណូមពរដើម្បីពិនិត្យនិងស្វែងរកនៅដំណោះស្រាយរួមមួយដែលអាចទទួលយកបានឈានទៅរកការកែតម្រូវក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋានសហគមន៍ទាំងអស់គ្នានិងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យមានភាពល្អប្រសើរ៕ដោយ  មាស សំអឿន 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.